កូនៗ របស់ អ្នកភូមិបឹងកក់ ដែលកំពុងជាប់ពន្ធនាគារ បួងសួង សុំឲ្យដោះលែង ម្តាយ នៅមុខក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១២ (រូបថត អួន ឈិន)
ក្រសួងយុត្តិធម៌ ពិភាក្សា ពីសេចក្ដីព្រាងច្បាប់ ទាក់ទង ការកែទម្រង់ តុលាការ
ដោយ កែវ និមល / វិទ្យុអាស៊ីសេរី | ២៣ មករា២០១៤
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងសេចក្ដីព្រាងច្បាប់របស់អង្គការតុលាការនោះ មានគម្រោងបង្កើតស្ថាប័នសាលាឧទ្ធរណ៍នៅតាមភូមិភាគមួយចំនួនផង។
ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំជាមួយមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់មកពីបណ្ដាខេត្តក្រុងចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ មកដល់ថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាស៊ីជម្រៅលើសេចក្ដីព្រាងច្បាប់ចំនួន ៣ ទាក់ទងការងារកែទម្រង់តុលាការ។
សេចក្ដីព្រាងច្បាប់ទាក់ទងការងារតុលាការទាំង ៣ នោះ រួមមានទី១ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ទី២ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំប្រព្រឹត្តិទៅនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម និងទី៣ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។

លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍នៅថ្ងៃទី២៣ មករា ឲ្យដឹងថា គោលដៅនៃការរៀបចំពិភាក្សាច្បាប់នោះ គឺដើម្បីពង្រឹងស្ថាប័នតុលាការឲ្យដំណើរការឲ្យបានត្រឹមត្រូវ និងក្នុងសេចក្ដីព្រាងច្បាប់នោះមានចំណុចលើកឡើងថា ក្រសួងយុត្តិធម៌មានគម្រោងបង្កើតសាលាឧទ្ធរណ៍ចំនួន ៥ នៅតាមភូមិភាគ ដើម្បីសម្រួលការប្ដឹងតវ៉ារបស់ប្រជាពលរដ្ឋក្រោយពេលចៅក្រមសាលាដំបូងចេញសាលក្រម។
លោក សំ ប្រជាមានិត៖ «រាល់ថ្ងៃនេះយើងមានសាលាឧទ្ធរណ៍តែមួយទេ។ ប៉ុន្តែនៅពេលខាងមុខ ក្រោយពេលច្បាប់ទាំង៣នេះចូលជាធរមាន បានន័យថា ការងារតុលាការនេះ ជាការងារសកម្ម បម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងឆាប់រហ័ស ក្នុងនោះមានគម្រោងបង្កើតសាលាឧទ្ធរណ៍តាមតំបន់ទៀត។ យើងរាល់ថ្ងៃមានសាលាឧទ្ធរណ៍តែមួយទេដែលធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការប្ដឹងឧទ្ធរណ៍។ ច្បាប់នេះនឹងបង្កើតឲ្យមានសាលាឧទ្ធរណ៍តាមតំបន់ទៀតយ៉ាងតិចក៏ ៥ ទៀត»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ឲ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការនោះមាន ៩ជំពូក និងចែកជា ៩៤មាត្រា។
ទាក់ទងការប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការនេះ លោក សុក សំអឿន នាយកអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអបអរសាទរចំពោះការរៀបចំឲ្យមានសាលាឧទ្ធរណ៍បន្ថែម ដើម្បីសម្រួលការប្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ និងការរៀបចំឲ្យមានលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា ដែលអាចជារង្វាស់ខ្នាតមួយដើម្បីកំហិតចៅក្រមគ្រប់ជាន់ថ្នាក់ឲ្យកាត់សេចក្ដីឲ្យបានត្រឹមត្រូវ ផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ។
ប៉ុន្តែលោកបានទាមទារឲ្យក្រសួងយុត្តិធម៌បើកទូលាយឲ្យតំណាងអង្គការមិនមែនរដ្ឋាភិបាលចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការនោះឲ្យបានទូលំទូលាយផង៖ «គួរតែមានការបើកចំហទៅ មានការចូលរួមទៅ ហើយបើខាងរដ្ឋាភិបាលមិនបើកចំហទេ នៅពេលទៅដល់សភា គួរតែបើកចំហដែរ»។
នៅក្នុងឱកាសជួបគ្នាកាលពីថ្ងៃទី១៥ មករា រវាងអ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព លោក ហ៊ុន សែន បានអះអាងប្រាប់លោក ស៊ូប៊ែឌី ថា មានច្បាប់គ្រឹះទាក់ទងការងារតុលាការចំនួន ៣ កំពុងពិភាក្សា ហើយអាចបញ្ជូនទៅឲ្យរដ្ឋសភាអនុម័តសម្រេចក្នុងពេលឆាប់ខាងមុខ។
លោក ស៊ូប៊ែឌី បានថ្លែងក្នុងសន្និសីទកាសែតមុនពេលលោកបញ្ចប់បេសកកម្មចាកចេញពីកម្ពុជា ថា លោក ហ៊ុន សែន បានអះអាងប្រាប់លោកថា សេចក្ដីព្រាងច្បាប់ទាក់ទងតុលាការនោះ មានចំណុចកែប្រែជាច្រើន គឺច្រើនជាងការលើកឡើងផ្ដល់យោបល់របស់លោក ស៊ូប៊ែឌី ទៅទៀត៕
No comments:
Post a Comment