Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

ថ្ងៃ​២៦ មករា សមាគម​ ប្រជាធិបតេយ្យ​ ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ធ្វើបាតុកម្ម​ ទាមទារ​ដោះលែង​ សកម្មជន​ជន​ ២៣​នាក់​


ថ្ងៃទី 21 មករា 2014| ដោយ: មុនីរាជ / CEN
លោក​ហេង សំ​អ៊​ន អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)
ភ្នំពេញ: សមាគម​ ប្រជាធិបតេយ្យ​ ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ IDEA គ្រោង​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ អហិង្សា​ ដ៍​ធំ​មួយ​ នៅក្នុង​ក្រុងភ្នំពេញ នា​ថ្ងៃអាទិត្យ​ទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ ​ក្នុង​គោលបំណង​ ដើម្បី​ទាមទារ​ ឲ្យ​មានការ​ដោះលែង​ លោក​ វន់ ពៅ ប្រធាន​សមាគម IDEA សកម្មជន​ដីធ្លី តំណាង​កសិករ រួមទាំង​កម្មករ សរុប​ទាំងអស់​ ២៣​នាក់ ដែល​ត្រូវបាន​ អាជ្ញាធរ​ចាប់ខ្លួន​ នាពេល​កន្លងមក​។​
​លោក​ហេង សំ​អ៊​ន អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) បាន​ប្រាប់​គេហទំព័រ CEN ថា កាលពី​រសៀល​ថ្ងៃទី​២០ ខែ មករា ឆ្នាំ​២០១៤ ម្សិលមិញ​សមាគម​របស់លោក​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្តីពី​ការធ្វើ​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ ដោយ​ធ្វើការ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ដែល​អ្នកចូលរួម​ជា​អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី ប្រជាកសិករ ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី  កម្មករ កម្មការិនី​។​
​    ​លោក​បាន​បញ្ជាក់ថា គោ​លប​បំណង​នៃ​ការធ្វើ​បាតុកម្ម គឺមាន​៣​ចំណុច​សំខាន់ៗ រួមមានៈ ទី​១.​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​២៣​នាក់ ដោយ​ឥតមាន​លក្ខ​ខ័​ណ្ឌ​។ ទី​២.​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា និង​សុំ​ឲ្យ​ចាប់ខ្លួន​អ្នក​ដែល​ប្រើ​អំពើហិង្សា​មក​ផ្តន្ទាទោស និង​ទី​៣.​ទាមទារ​តម្លើង​ប្រាកខែ​១៦០​ដុល្លារ​ក្នុង​មួយខែ សម្រាប់​ក​កម្មករ​គ្រប់​វិស័យ​។​
​    ​អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​អះអាងថា “​យើង​នៅតែ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ មករា ដដែល ទោះបីជា​ការឆ្លើយតប​ពី​សាលា​រាចធានី​ភ្ន​ម​ពេញ​អវិជ្ជមាន​ក៏ដោយ​”​។​
​    ​សូម​រម្លឹកថា ក្រុម​ជន​ស៊ីវិល​ចំនួន​២៣​នាក់ ត្រូវបាន​កំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងៗ​ពីគ្នា ក្នុងនោះ​មាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ៕


No comments:

Post a Comment