Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

មន្ត្រី​ពាក់ព័ន្ធ​ ផ្នែក​វិស័យ​​ការងារ និង​អាជ្ញាធរ ប្រជុំ​បន្ទាន់​ នៅ​ថ្ងៃ​ត្រង់នេះ ខណៈ​កើតមាន​ ហិង្សា ​នៅ​ផ្លូវ​វ៉េងស្រេង​​

មន្ត្រី​ពាក់ព័ន្ធ​ ផ្នែក​វិស័យ​​ការងារ និង​អាជ្ញាធរ ប្រជុំ​បន្ទាន់​ នៅ​ថ្ងៃ​ត្រង់នេះ ខណៈ​កើតមាន​ ហិង្សា ​នៅ​ផ្លូវ​វ៉េងស្រេង​​


ដោយ៖​ ញឹម សុខន​ / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

មន្ត្រី​ធ្វើការ​ពាក់ព័ន្ធ​ផ្នែក​វិស័យ​ការងារ និង​អាជ្ញាធរ នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់នេះ បាន​ជួបប្រជុំ​បន្ទាន់​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ជុំវិញ​​ការផ្ទុះ​បាតុកម្ម​ដោយ​ហិង្សា​​នៅ​ផ្លូវ​វ៉េង​ស្រេង​ ទាមទារ​​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ក្នុង​មួយខែ​។​


លោក អាត់ ធន់ ប្រធាន​សហជីព​សហភាព​ការងារ បានឲ្យដឹងថា នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់នេះ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​សហជីព តំណាង​រោងចក្រ​កាត់ដេរ និង​អាជ្ញាធរ​ក្រុង បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​រក​ដំណោះស្រាយ ខណៈ​ដែល​កម្មករ​រាប់​ម៉ឺន​នាក់​ធ្វើការ​នៅ​រោង​ចក្រ​រាប់រយ ផ្ទុះ​ការតវ៉ា​ស្ទើ​ទូ​ទាំង​ប្រទេស និង​កន្លែង​ខ្លះ ឈាន​ទៅ​ដល់​ការប្រើ​ហិង្សា។

​កិច្ចប្រជុំ​បន្ទាន់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​​រវាង​កម្លាំង​សមត្ថកិច្ចរាប់រយនាក់ និង​កម្មកររាប់ពាន់នាក់​​​នៅ​ផ្លូវ​វ៉េងស្រេង ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បណ្តាល​ឲ្យ​មានក​ម្មករ​​ស្លាប់ និង​រង​បួស​ធ្ងន់ស្រាល​ជាច្រើន​នាក់​៕

No comments:

Post a Comment