Paris Peace Accords 23 Oct. 1991

Monday, January 13, 2014

លោក រ៉ុង ឈុន អំពាវនាវ​ ឲ្យ​ភាគី​ពាក់ព័ន្ធ​ ទាំងអស់ ចូលរួម​ អង្កេត​ការ​ ដំណើរក្តី​នៅ​សប្តាហ៍​ក្រោយ​​

លោក រ៉ុង ឈុន អំពាវនាវ​ ឲ្យ​ភាគី​ពាក់ព័ន្ធ​ ទាំងអស់ ចូលរួម​ អង្កេត​ការ​ ដំណើរក្តី​នៅ​សប្តាហ៍​ក្រោយ​​  

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃអាទិត្យ ទី12 ខែមករា ឆ្នាំ2014, ម៉ោង 11:54 AM​

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា​ (រូបថតដោយ ជន ស្រីណុច)
​ប្រធាន​ សហភាព​ សហជីព​កម្ពុជា លោក  រ៉ុង ឈុន នៅ​ថ្ងៃ​អាទិត្យ​នេះ  អំពាវនាវ​ឲ្យ​អង្គការ​ជាតិ-អន្តរជាតិ ភ្នាក់ងារ​ស្ថានទូត អ្នកសារព័ត៌មាន​អន្តរជាតិ មន្ត្រីរាជការ គ្រូបង្រៀន កម្មករ និង​និស្សិត ចូលរួម​អង្កេត​ការ និង​ឃ្លាំមើល​អំពី​ដំណើរ​រឿង​ក្តី​របស់​ លោក រ៉ុង ឈុន នៅ​ថ្ងៃ​ អង្គារ​សប្តាហ៍​ក្រោយ​។​
​សេចក្តីប្រកាស​ ព័ត៌មាន​ របស់​ ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ចេញផ្សាយ​ នៅ​ថ្ងៃទី​១២ ខែ​មករា ឲ្យដឹងថា លោក រ៉ុង ឈុន នឹង​ ចូល​បំភ្លឺ​ តាម​ដី​ការកោះហៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី១៤ ខែ​មករា វេលា​ម៉ោង៨​ព្រឹក ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ ភាពវឹកវ​រ​ ធ្ងន់ធ្ងរ​ ដល់​ សន្តិសុខ​សង្គម​។ ​លោក  រ៉ុង ឈុន ក៏​បាន​អំពាវនាវ​ ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អង្កេត​ការ​ ដំណើរក្តី​នេះ​ផង​ដែរ​។​
សេចក្តីប្រកាស​ព័ត៌មាន បន្តថា លោក រ៉ុង ឈុន​បាន​ប្រើប្រាស់​តួនាទី​ក្នុង​ការពារ​កម្មករ​និយោជិត អំពី​ការទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​។ ​លោក រ៉ុង ឈុន ធ្លាប់​ប្រាប់​VOD​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​លោក ក៏​មិន​ព្រួយបារម្ភ​ចំពោះ​ចំណាត់ការ​តុលាការ​នោះទេ​។​
​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​និង​អនុប្រធាន លោក កឹម សុខា ក៏​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យចូល​ខ្លួន​បំភ្លឺ នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា​នេះ​ផង​ដែរ ចំពោះ​ករណី​ដូចគ្នានេះ​។ ដំណើរការ​សាកសួរ​ពី​តុលាការ​នេះ គឺ​មាន​ការសង្កេត​ការណ៍​ពី​អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហប្រជាជាតិ គឺ​លោក សុរិយា ស៊ូ​ប៊ែ​ឌី​៕

No comments:

Post a Comment