មេ បក្សសង្គ្រោះជាតិ ប្រកាសចូលខ្លួន តាមដីកា របស់តុលាការ
លោក
សម រង្ស៊ី (ពាក់វ៉ែនតា) និងលោក កឹម សុខា (ស្តាំ)
ស្ថិតក្នុងពីធីបង្សុកូល នៅទីស្នាក់ការ គណបក្សសង្គ្រោះជាតិ
ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤។ RFI/Siv Channa
RFI / 5 Jan. 2014
ក្រោយសាលាដំបូង រាជធានីភ្នំពេញ ចេញដីការ កោះហៅ ប្រធាន គណបក្ស
សង្គ្រោះជាតិ ទាំងពីរ, គឺ លោក សម រង្ស៊ និងលោក កឹម សុខា,
ឱ្យចូលខ្លួន បំភ្លឺជុំវិញបណ្តឹង របស់ សាលារាជធានីភ្នំពេញ
ពីការញុះញង់ ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋ
ដែលបានបណ្តាល ឱ្យសង្គមភាព វឹកវរនោះ។ អនុប្រធាន គណបក្សសង្គ្រោះជាតិ
លោក កឹម សុខា បានបញ្ជាក់ ថា,
លោក នឹងចូលខ្លួន ទៅតាមការកោះហៅ របស់ តុលាកានេះ។
អនុប្រធាន គណបក្សសង្គ្រោះជាតិ រូបនេះ ក៏បានបញ្ជាក់ ថា,
គ្មានឡើយ ការចាកចេញ ពីប្រទេស ពីសំណាក់
ប្រធាន គណបក្សសង្គ្រោះជាតិ ទាំងពីររូប។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធាន លោក
កឹម សុខា ប្រកាសថានឹងចូលខ្លួនតាមដីការរបស់តុលាកា
និងប្រកាសមិនទាន់ចាកចេញពីប្រទេសនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានតែម្នាក់ឯង
បន្ទាប់ពីប្រារព្ឋពិធីបង្សកុលដល់ក្រុមបាតុដែលបានបាត់បង់ជីវិត
នៅព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
បានអះអាងថា ប្រធានគណបក្សសង្គ្រោះជាតិ
នឹងចូលខ្លួនទៅតាមដីការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ
ជុំវិញបណ្តឹងរបស់សាលារាជធានីភ្នំពេញស្តីពីការញុះញង់ឱ្យបង្ក
ភាពចលាចល។
សូមបញ្ជាក់ថា បន្ទាប់ផ្ទុះអំពើហិង្សាបង្ហូឈាម ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥បានស្លាប់ និង មនុស្ស៣៧នាក់ផ្សេងទៀតរងរបួស ភ្លាមៗកាលពីថ្ងៃទី៣មករា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅលោក សម រង្ស៊ី និង លោក កឹម សុខាមកសាកសួពីបណ្តឹងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានអះអាងថាគ្មានឡើយការពាក់ពាន់នឹងការញុះញង់អំពើហិង្សានោះ។
នៅក្នុងសន្និសីទសារព័ត៌មានតែម្នាក់ដោយគ្មានលោកសម រង្ស៊ី លោក កឹម សុខា បាននិយាយថា «ក្នុងពេលនេះ រូបលោក និងលោក សម រង្ស៊ី មិនទាន់មានគម្រោងចាកចេញពីប្រទេសកម្ពុជានោះទេ ក្នុងពេលនេះទេ។»
សូមរំលឹកថា នៅព្រឹកថ្ងៃអាទិត្យទី៥មករានេះ ប្រធានបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា បានរៀបចំប្រារព្ឋពិធីបង្សកុលឱ្យបាតុករដែលបានស្លាប់ក្នុង អំពើហិង្សារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបាតុក នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ តាមរយៈលោកកឹម សុខា បានប្រកាសថា បាតុកម្មសាជាថ្មីរបស់គណបក្សសង្គ្រោះជាតិអាចនឹងរៀបចំឡើងវិញ។ ហើយ គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ខ្លួននឹងអាចវិលចូលតុចរចាជាមួយគណបក្សប្រជាជនកម្ពុជាវិញ ប្រសិនបើគណបក្សកាន់អំណាចបញ្ឈប់អំពើហិង្សា និងដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលផ្ទុះអំពើហិង្សា កន្លងមក។
ស្ថានទូតសហរដ្ឋអាមេរិក បានថ្កោលទោសការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាមធ្យោបាយបំភ័យ គណបក្សប្រឆាំង ហើយបានអំពាវនាវឱ្យដំណើរការរបស់តុលាមានតម្លាភាព និងគោរពនីតិរដ្ឋ៕

No comments:
Post a Comment