Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

មន្ត្រីជាន់ខ្ពស់​ បក្សប្រឆាំង​៖ បើ​ សមត្ថកិច្ច ​រារាំង លោក សម រង្ស៊ី មិន​ឲ្យ​ជួប​ ពលរដ្ឋ​ស្រុក​ស្អាង កម្ពុជា នឹង​ក្លាយ​ ជា​របប​ផ្តាច់ការ​​



មន្ត្រីជាន់ខ្ពស់​ បក្សប្រឆាំង​៖ បើ​ សមត្ថកិច្ច ​រារាំង លោក សម រង្ស៊ី មិន​ឲ្យ​ជួប​ ពលរដ្ឋ​ស្រុក​ស្អាង កម្ពុជា នឹង​ក្លាយ​ ជា​របប​ផ្តាច់ការ​​

ណាត សុភាព​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014

 

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង ប្រាប់ VOD នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ម្ចាស់ឆ្នោត នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល តាម​ការគ្រោងទុក ខណៈ​សមត្ថកិច្ច​ប្រមាណ​ជា​២០០-៣០០​នាក់ ត្រៀម​រារាំង​មេ​បក្ស​ប្រឆាំង​មិន​ឲ្យ​ចុះជួ​ប​ប្រ​ជា​ពលរដ្ឋ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា នឹង​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្តាប់​មតិ​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​តាម​សំណើ ក្នុង​នាម​​តំណាង​ឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត​។ លោក​បញ្ជាក់ថា ការចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ បើ​មាន​កងកម្លាំងប្រដាប់អាវុធ​រារាំង​ពិតមែន​នោះ កម្ពុជា​​នឹង​វិល​ទៅ​រក​របប​ផ្តាច់ការ​៖
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា គាត់​មិនដឹង ពី​ការត្រៀម​ដាក់​កម្លាំង​សមត្ថកិច្ច​រារាំង​លោក សម រង្ស៊ី នោះទេ​។ លោក​បង្វែរ​សំណួរ​អ្នកសារព័ត៌មាន ឲ្យទៅ​សួរ​អធិការនគរបា​ល​ស្រុកស្អាង​។ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អធិការ​នរគ​បាល​ស្រុក​ស្អាង លោក សេង សុជាតិ បាន​ទេ ដោយ​លោកលើក​ទូរស័ព្ទ ប្រាប់ថា ជាប់រវល់​ប្រជុំ​។

​កាលពី​ថ្ងៃ​១៥ ខែ​មករា ឆ្នាំ​២០១៤ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ដោយ​លើក​ចំណុច​មួយចំនួន​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំណែទម្រង់​ប្រព័ន្ធ​តុលា​ការ ដែល​ជា​ការព្រួយបារម្ភ​របស់លោក​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា បើ​រដ្ឋាភិបាល​ប្រើ​កម្លាំង​សមត្ថកិច្ច ដើម្បី​រារាំង​មេ​បក្ស​ប្រ​ឆាំង និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​មួយ​នេះ មិន​ឲ្យ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​មែន គឺ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក​ម្ពុ​ជា​ថយក្រោយ ​៖
​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​១៩ ខែ​មករា កម្លាំង​នគរបាល និង​កងសន្តិសុខ​ដែល​ពាក់​មួកសុវត្ថិភាព​ពណ៌​ខ្មៅ បាន​ចាប់ខ្លួន​លោក សុខ ឈុន​អឿង និង​បំបែក​ការជួបជុំ​របស់​លោក​ជា​មួយ​ក្រុម​កម្មករ និង​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី ខណៈ​ពួកគាត់​កំពុង​បន់ស្រន់​នៅ​ព្រះអង្គ​ដង្កើ មុខ​ព្រះបរមរាជវាំង ដើម្បី​ឲ្យ​វត្ថុ​ស័ក្តិ​សិទ្ធ​ជួយ​បន្ទន់​ចិត្ត មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដោះលែង​លោក វ​ន់ ពៅ ប្រធាន ​IDEA រួម​ជាមួយ​កម្មករ មន្ត្រី​សហជីព​២២​រូប​ផ្សេងទៀត ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​។​
​សមត្ថកិច្ច​បាន​តម្រូវឲ្យ លោក សុខ ឈុន​អឿង ចុះកិច្ចសន្យា​លើ​បី​ចំណុច រួមមាន មិនឲ្យ​ធ្វើ​រាល់​សកម្មភាព​ណា​ដែល​ខុសច្បាប់ បញ្ឈប់​សកម្មភាព​ញុះ​ញង់​​ឲ្យមាន​បាតុកម្ម និង​ឲ្យ​លោក​រាយការណ៍​ពី​សកម្មភាព ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សកម្មជន​ដីធ្លី និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ប្រមូលផ្តុំ​គ្នា​នៅមុខ​ស្ថានទូត​អាមេរិក ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ប្រមាណ​ជា​១០​នាក់ ផងដែរ​៕


No comments:

Post a Comment