ប្រជាពលរដ្ឋជាង១០០០គ្រួសារនៅតំបន់បឹងកក់តស៊ូក្រាញមិនព្រមចាកចេញតាមការបណ្តេញរបស់ក្រុមហ៊ុន
© ស៊ីវ ចាន់ណា
សាលាក្រុង ភ្នំពេញ ផ្តើមដោះស្រាយបញ្ហា បឹងកក់ ជាថ្មី ប៉ុន្តែ មិនជ្រះស្រឡះ ដដែល
សាលារាជធានីភ្នំពេញ បានចាប់ផ្តើមដោះស្រាយបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃតំបន់បឹងកក់ជាបន្តទៀតហើយ បន្ទាប់ពីការផ្អាកសកម្មភាពមួយរយៈក្នុងរយៈពេលបោះឆ្នោតអាណត្តិទី៥កន្លងមកនេះ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ចាប់ផ្តើមចុះវាស់វែងដីធ្លីប្រគល់ជូនអ្នកភូមិបឹងកក់សារជាថ្មីនាពេលនេះ គឺជាជំហានថ្មីមួយទៀតដើម្បីឈានទៅរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាបឹងកក់។សង្គមស៊ីវិល បានអះអាងថាការចុះវាស់វែងដីដល់អ្នកបឹងកក់ជាថ្មីនេះគឺមិនអាចទម្លុះបញ្ហារ៉ាំរ៉ៃនេះបានទេព្រោះថាដីចំនួន១២.៥ហិកតាមិនទាន់កំណត់ច្បាស់លាល់
នៅថ្ងៃទី២៣មករានេះ សាលារាជាធានីភ្នំពេញបានផ្តើមចុះវាស់វែងកំណត់ប្លង់ដីដល់អ្នកភូមិបឹងកក់ចំនួន៥គ្រួសារជាបន្តទៀតហើយបន្ទាប់ពីផ្អាកសកម្មភាពរបស់ខ្លួនអស់រយៈពេលកន្លះឆ្នាំកន្លងមក។ ប៉ុន្តែមានការតវ៉ាពីក្រុមអ្នកភូមិបឹងកក់ដែលដឹកនាំដោយលោកស្រី ទេព វណ្ណី។
ការវាស់វែងកំណត់ព្រំប្រទល់ដីចំនួន៥គ្រួសារថ្មីនេះ មានទំហំ៤គុណនឹង១៨ម៉ែត្រនៅក្នុងភូមិ២២ ក្នុងចំណោមភូមិចំនួន៣ក្នុងតំបន់បឹងកក់ដែលមិនទាន់ត្រូវចុះវាស់វែងប្រគល់ជូននោះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកអភិបាលរងរាជធានីភ្នំពេញ ឃួង ស្រេង ជាអ្នកដឹកនាំក្រុមចុះវាស់វែងដីធ្លីនេះ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុងឌីម៉ង់ បានបញ្ជាក់ថា ដំណើរការចុះវ៉ាស់វែងដីជាបន្តនេះ គឺជាជំហានបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹងកក់។ អ្នកនាំពាក្យរូបនេះ បានអះអាងថាការដោះស្រាយបញ្ហាសហគមន៍ក្រីក្រនៅតំបន់បឹង និងបុរីកីឡាគឺជាផែនការយុទ្ធសាស្ត្រមួយរបស់សាលារាជធានីភ្នំពេញក្នុងឆ្នាំ២០១៤នេះ។
ដោយឡែកពលរដ្ឋក្រីក្រដែលមិនទាន់បានសំណងក្នុងតំបន់បូរីកីឡានោះ ក៏ត្រូវបានអាជា្ញធររាជធានីភ្នំពេញ បានរៀបចំផ្តល់កន្លែងរស់នៅបណ្តោះអាសន្នដែលមានផាសុកភាពជាងមុនហើយ ដោយរងចាំការដោះស្រាយផ្តល់អាគារស្នាក់នៅអចិន្ត្រៃយ៍នៅពេលក្រោយ។ នេះបើតាមលោក ឡុងឌីម៉ង់ដដែល។
ប៉ុន្តែទន្ទឹមនឹងការចុះវាស់វែងកំណត់ប្លង់ដីជាថ្មីរបស់សាលារាជាធានីភ្នំពេញនាព្រឹកថ្ងៃទី២៣មករានេះ ក្រុមអ្នកភូមិបឹងកក់ដែលដឹកនាំដោយអ្នកស្រីទេព វណ្ណី បានធ្វើកាតវ៉ាដោយអះអាងថាប្រជាពលរដ្ឋដែលអាជ្ញាធរវ៉ាស់វែងឱ្យនោះ គឺមិនមែនជាអ្នករស់នៅក្នុងតំបន់បឹងកក់ ឬក៏ជាប្រជាជនដែលធ្លាប់ស្គាល់គ្នាពីមុនមកទេ ។ អ្នកស្រីបានស្នើឱ្យសាលាក្រុងគួរចុះវាស់វែងដីដល់ពលរដ្ឋចំនួន៤៨គ្រួសារដែលបានចេញតវ៉ាអស់រយៈពេល៧ឆ្នាំមកហើយជាមុនសិន។
យ៉ាងណាក៏ដោយ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន បានអះអាងថាការដោះស្រាយរបស់សាលាក្រុងនឹងមិនអាចទៅដោយរលូនទេប្រសិនបើដីទំហំ១២,៤៥ហិកតាមិនត្រូវបានកំណត់ឱ្យបានច្បាស់នោះ។ លោកសៀ ភារម្យបញ្ជាក់ថា ការចុះវាស់វែងដីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺគ្រាន់តែជាលេសរបស់អាជ្ញាធរដើម្បីរារាំងកុំឱ្យអ្នកភូមិបឹកកក់ចូលរួមដង្ហែក្បួនដាក់ញត្តិនៅតាមស្ថានទូតជាមួយក្រុមអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ៕
ការវាស់វែងកំណត់ព្រំប្រទល់ដីចំនួន៥គ្រួសារថ្មីនេះ មានទំហំ៤គុណនឹង១៨ម៉ែត្រនៅក្នុងភូមិ២២ ក្នុងចំណោមភូមិចំនួន៣ក្នុងតំបន់បឹងកក់ដែលមិនទាន់ត្រូវចុះវាស់វែងប្រគល់ជូននោះ។
No comments:
Post a Comment