Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

ការបង្រ្កាបហិង្សា ទៅលើ​ កម្មករ រោងចក្រ សួនកាណាឌីយ៉ា​

ការបង្រ្កាប ហិង្សា ទៅលើ​ កម្មករ រោងចក្រ សួនកាណាឌីយ៉ា​

ការ​ប្រឈម​មុខ​រវាង​សមត្ថ​កិច្ច​ចំរុះ​ និង​កម្មករ​រោងចក្រ​ នៅ​តំបន់សួន ឧស្សាហកម្ម «​កាណាឌីយា»​ ស្ថិត​នៅ​លើ​ផ្លូវ​វេង​ស្រេង​ បាន​អូស​បន្លាយ​តាំង​ពី​ថ្ងៃ​ទី​ ២​ រហូត​មក​ដល់​ម៉ោង​២​រំលង​អាធ្រាត​ នៃ​ថ្ងៃ​ទី​៣​ ថ្ងៃ​សុក្រ​នេះ​។
ដោយ ឡេង ម៉ាលី / វិទ្យុអាស៊ីសេរី​ | ០២ មករា ២០១៤
សមត្ថកិច្ចបង្រា្កបកម្មករ កាណាឌីយ៉ា ៦១០
កងកម្លាំងប៉េអឹមក្រុងដកថយពីការបង្រាបកម្មករតវ៉ា នៅផ្លូវវ៉េងស្រេង។ RFA/Uon Chhin
RFA/Uon Chhin














ក្នុង​ហេតុការណ៍​នោះ​ កង​កំលាំង​ប្រដាប់​អាវុធ​ ប្រមាណ​ជាង​ ១​ពាន់​នាក់​ បាន​ប្រឈម​មុខ​ ដាក់​គ្នា​ ទៅ​វិញ​ទៅ​មក​ ជា​មួយ​ កម្មករ​ ដោយ​បាញ់​គ្នា​ នឹង​ចំពាម​ និង​គប់​ ដោយ​ដុំ​ថ្ម​។  រី​ឯ​ក្រុម​អាជ្ញាធរ​ក៏​បាន​គប់​គ្រាប់​បែក​ផ្សែង​ទៅ​លើ​ក្រុម​កម្មករ​ដែរ​។
  សមត្ថកិច្ចបង្រា្កបកម្មករ កាណាឌីយ៉ា ៦១០
កងកម្លាំងប៉េអឹមក្រុងកំពុងចោមរោមចាប់វាយទាត់ធាក់យុវជនម្នាក់ ដែលឈរមើលហេតុការណ៍ នៅកែងផ្លូវវ៉េងស្រេង ត្រង់ចំណុចលូប្រាំ។ RFA/Uon Chhin




No comments:

Post a Comment