Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

ស្ត្រី​ បឹងកក់​ ៥​នាក់ ត្រូវបាន​ ដោះលែង​ វិញ​ហើយ​​

ស្ត្រី​ បឹងកក់​ ៥​នាក់ ត្រូវបាន​ ដោះលែង​ វិញ​ហើយ​​


ដោយ៖​ ញឹម សុខន​ / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014

ប្រជា​សហគមន៍​តំបន់​បឹងកក់​ជា​ស្ត្រី​ចំនួន ៥​នាក់ ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។
​មូលហេតុ​នៃ​ការដោះលែង​នេះ មិនទាន់​ត្រូវបាន​ទម្លាយ​ឲ្យដឹង​នៅឡើយ​ទេ​។​
​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ សមត្ថកិច្ច បាន​ចាប់ខ្លួន​ប្រជា​សហ​គន៍​បឹងកក់​៥​នាក់ នៅពេល​ដែល​អ្នក​ទាំងនោះ​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​បារាំង​ប្រចាំ រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យមាន​ការដោះលែ​ង​សកម្មជន​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០២​ខែ​មករា​។​
​ប្រជា​សហគមន៍​នៅ​តំបន់​បឹង​កក់ ទាំង​៥​នាក់​នោះ រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី  បូ​ឆវី អ្នកស្រី ផាន់ ឈុន​រ៉េត និង​អ្នកស្រី សុង ស្រី​លាភ​៕

No comments:

Post a Comment