Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

លោក ហ៊ុន សែន ចំអក​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង រឿង​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​​

លោក ហ៊ុន សែន ចំអក​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង រឿង​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី14 ខែមករា ឆ្នាំ2014 | 2 ម៉ោង មុន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ/ណាត សុភាព
លោក ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ថ្លែង​ចំអក​ទៅ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ទាមទារ​ប្រាក់​ឈ្នួល​ កម្មករ​ ឲ្យបាន​១៦០​ដុល្លារ ដោយ​លើកឡើង​ពី​ការទទួលបាន​ប្រាក់ខែ​តិចតួច​របស់​កងការពា​រ​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​
​ក្នុង​ពិធី បើកការដ្ឋាន​ គម្រោង​សាងសង់​ ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី  មានប្រសាសន៍​នៅ​ ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​ វៀតណាម​ថា ប្រាក់បៀវត្សរ៍​របស់​ក​ម្មករ​ នៅ​ប្រទេស​វៀត​ណាម មាន​ជាង​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ប្រាក់​ឈ្នួល​នៅ​កម្ពុជា ខ្ពស់​ជាង​ប្រទេស​ឥណ្ឌា បេង​ក្លា​ដេស ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ លោក​បន្តថា​៖«​ទារ​មួយ​ប្រឹប​[​ប្រាក់​ឈ្នួល​កម្មករ​ កម្ពុជា​]​ឡើង​ដល់​ណា បើ​វា​អត់​មាន​លុយ​?​យើង​ធ្វើ​បន្តិច​ម្តងៗ ចេញ​ពី​ស្ថានភាព​ដ៏​លំបាក​។​អ្នក​ណា​ធ្វើ​នាយក​រដ្ឋមន្ត្រី​ឬ​មេដឹកនាំ មិន​ចង់​ឲ្យ​ប្រជាជន មាន​ជីវភាព​ខ្ពស់​?​ប៉ុន្តែ​លទ្ធភាព​របស់​ប្រទេស ទៅរួច ឬ​ទៅ​មិន​រួច​?»
លោក ហ៊ុន សែន បាន​រិះគន់ និង​ចំអក​ឲ្យ​កងការពា​ររបស់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​មួយ ដែល​លោក​សំដៅ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​ប្រាក់ខែ​តែ​២០​ទៅ​៣០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ លោក​បន្តថា មុន​ថ្នាក់ដឹកនាំ​ទាមទារ​ឲ្យ​កម្មករទ​ទួលបាន​១៦០​ដុល្លារ គណ​​បក្ស គួរតែ​ផ្តល់​ប្រាក់ខែ​ឲ្យ​កងការពារ​ខ្លួន​១៦០​ដុល្លារ​។  លោក​បាន​ចាត់ទុក​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​«​ដើរ​ញុះ​ញង់​​បង្ក​ចលា​ចល​»​។​
​កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ខ្លួន​នឹង​ជួយ​កម្មករ​ក្នុង​ការទាមទារ​ឲ្យបាន​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ​។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ កម្មករ​កម្ពុជា នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ដល់​ទៅ​១០០​ដុល្លារ តាម​ការសម្រេច​របស់​រដ្ឋាភិបាល​។​
(ក្រាហ្វិកប្រាក់ឈ្នួលកម្មកររោងចក្រ ដែលត្រូវបានដំឡើងចាប់ពីឆ្នាំ២០០០/ដោយ ស៊ុន ណារិន)
VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅឡើយ​ទេ​។​
​នៅ​ថ្ងៃ​អង្គារ​នេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី ប្រកា​ថា​លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​ទេ  ដោយសារ​វា​ខុស​ពី​រដ្ឋធម្មនុញ្ញ​។ លោក​បន្តថា លោក​ត្រូវបាន​បោះឆ្នោត ដោយ​ត្រឹមត្រូវ ហើយ​លោក​ជា​នាយក​រដ្ឋមន្ត្រី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនមែន​សម្រាប់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។
កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ដោយ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​៕

3 comments:

  1. Anonymous4:40 PM

    China, Hun Sen has never been your real friend, he just needs your money for himself and the Vietnamese. CNRP is your best friend. It does not matter if CNRP is the best friend of the US and EU and the world as well. I was born in Cambodia and have Chinese blood in me, and I talk from my heart. So please do support CNRP in whatever way you can. Thank You China.

    ReplyDelete
  2. Anonymous6:24 PM

    ចេញមកឈ្លើយតែក្បែរទល់ដែន ម៉េចមិនមកនិយាយជាមួយកម្មករនិងចំពោះមុខប្រជាជនទៅ
    បើកំសាកបែបនេះគួរតែប្រមៀលចុះដោយស្រួលទៅ

    ReplyDelete
  3. Anonymous10:06 PM

    Sam Raingsy confirmed that he can do while Hun Sen can not do. Why don't let Sam Raingsy try?

    ReplyDelete