បែកហើយៗ៖ ពីរតាមគាបស៊ីមួយ
_______
ប្រភពច្បាស់ការ បានឲ្យដឹងថា មុនថ្ងៃ ហ៊ុន សែន ធ្លាក់ខ្លួនឈឺធ្ងន់ ហ៊ុន សែន និង ម៉ែន សំអន បានសុំឲ្យលោក ស ខេង តែងតាំងមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សា ដែលធ្លាក់ឆ្នោតរបស់ CPP ទាំងអស់ ជាជំនួយការ នៅតាមក្រសួងនានា ដែលមានតួនាទីជាសមាជិក អនុប្រធាន និងប្រធាននាយកដ្ឋាន រហូតដល់អនុរដ្ឋលេខាធិការ តែត្រូវលោក ស ខេង បដិសេធ។

លោក ស ខេង បានផ្តល់យោបល់ថា មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សា ដែលចាញ់ គឺបណ្តាលមកពីរាស្ត្រឈប់គ្នាំទ្រ ប្រសិនបើយើងតែងតាំងអ្នកទាំងនោះគឺបានន័យថាយើងកុំពុងតែ ដុតបំផ្លាញសន្លឹកឆ្នោតទ្វេដង។
ប្រភពបន្តរថា ការលើកឡើងរបស់លោក ស ខេង មិនត្រូវបាន ហ៊ុន សែន និង ម៉ែន សំអន ទទួលយកឡើយគឺ ហ៊ុន សែន និង ម៉ែន សំអន នៅតែបង្ខំដដែលៗឲ្យលោក ស ខេង ធ្វើការតែងតាំង។
ទីបំផុតការជជែកឡើងកំដៅកាន់តែខ្លាំងឡើងៗតែលោក ស ខេង នៅតែមិនព្រម ជាហេតុធ្វើឲ្យ ហ៊ុន សែន ខឹងច្រឡោតតោតតូង រហូតទប់ខ្លួនមិនបានប្រាសប្រាណចូលពេទ្យស្ងាត់ៗតែម្តងទៅ។
ប្រភពបញ្ជាក់ថា ហ៊ុន សែន មិនផ្ទេរសិទ្ធឲ្យទៅលោក ស ខេង ធ្វើជានាករដ្ឋមន្ត្រីស្តីទីដោយសារមិនទុកចិត្តលោក ស ខេង កាន់តែខ្លាំងបន្ទាប់ពីលោក ស ខេង ប្រកែកមិនព្រមធ្វើតាមបញ្ជាតែងតាំងនេះ ហើយជម្លោះនៃការមិនទុកចិត្តគ្នានេះបានធ្វើ ឲ្យទីស្តីការគណៈរដ្ឋមន្ត្រីខកខាន ប្រជុំបីអាទិត្យហើយ គឺតាំងពី ហ៊ុន សែន ទៅដេកពេទ្យ នៅសាំងហ្កាពួ មកទល់ពេលនេះ។