Paris Peace Accords 23 Oct. 1991

Friday, January 17, 2014

សភា​អឺរ៉ុប អំពាវនាវ ​ឲ្យ​កម្ពុជា ដោះលែង​មនុស្ស ​២៣​នាក់ និង​បញ្ឈប់​ការកោះហៅ ​មេដឹកនាំ​ គណបក្សប្រឆាំង​​



សភា​អឺរ៉ុប អំពាវនាវ ​ឲ្យ​កម្ពុជា ដោះលែង​មនុស្ស ​២៣​នាក់ និង​បញ្ឈប់​ការកោះហៅ ​មេដឹកនាំ​ គណបក្សប្រឆាំង​​
VOD | 17 Jan. 2014

សភា​អឺរ៉ុប អំពាវនាវ ​ឲ្យ​កម្ពុជា ដោះលែង​មនុស្ស ​២៣​នាក់ ដែល​ត្រូវ បាន​ចាប់​ខ្លួន ​ក្នុង​ហេតុការណ៍​ ផ្ទុះ​ហិង្សា​កាល ពី​ថ្ងៃ​ទី​០២​ និង​ទី​០៣ ​ខែ​មករា និង​បញ្ឈប់​ ការកោះហៅ ​មេដឹកនាំ ​គណបក្ស​ប្រឆាំង​ ទៅ​តុលាការ​។​


​សភា​អឺរ៉ុប បាន​អនុម័ត​នូវ​ការសម្រេច​មួយ​ទៅ​លើ​បញ្ហា​នៅ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បង្ហាញ​ពី​ការបារម្ភ​ស្ថានភាព​សកម្មជន​សិទ្ធិមនុស្ស និង​មេដឹកនាំ​គណបក្សប្រឆាំង​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភា​អឺរ៉ុប ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឲ្យដឹងថា សភា​អឺរ៉ុប អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា គួរតែ​ដោះលែង​ជាបន្ទាន់​មនុស្ស​ទាំង​២៣​នាក់ ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ខេត្ត​កំពង់ចាម​។ សភា​អឺរ៉ុប ចាត់ទុក​ការចាប់ខ្លួន​នេះគឺ ​«​អយុត្តិធម៌​» ។ សភា​អឺរ៉ុប ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការកោះហៅ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន លោក កឹម សុខា និង​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​អំពាវនាវ ឲ្យទទួល​នូវ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មាន​ជំនួយ​ពី​ភាគី​អន្តរជាតិ ទៅលើ​ការបន្លំ​សន្លឹកឆ្នោត និង​ភាពមិនប្រក្រតី​ផ្សេងៗ លើ​បញ្ហា​ការបោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៣​។​

អ្នករាយការណ៍​ពិសេស​ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើ​ឲ្យ​តុលាការ​កម្ពុជា ប្តូរ​កន្លែង​ឃុំខ្លួន​ជនជាប់ចោទ ទាំង​២៣​នាក់​នោះ មកកាន់រាជធានី​ភ្នំពេញ​វិញ ដើម្បី​ឲ្យ​មេធាវី សាច់ញាតិ និង​ក្រុមគ្រួសារ ងាយស្រួល​ចូលជួប​សួរសុខទុក្ខ​។​

​អ្នក​ទាំង​២៣​នាក់​នោះ មាន​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ លោក ពុទ្ធិ​ស័ក្ត សកម្មជន​សិទ្ធិមនុស្ស លោក ថែ​ង សាវឿន និង​កម្មករ​២០​នាក់ ដែល​ពួកគេ​ត្រូវបាន​កងទ័ព​ឆត្រយោង​លេខ​៩១១​បង្ក្រាប និង​ចាប់ខ្លួន​នៅពេល​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​នៅ​តំបន់​ សេដ្ឋកិច្ច​ពិសេស​។​

​ចំណែក លោក សុរិយា ស៊ូ​ប៊ែ​ឌី បានចាត់ទុក​ករណី​ការកោះហៅ លោក សម រង្ស៊ី លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១៤​ខែ​មករា គឺជា​រឿង​នយោបាយ ពេល​កម្ពុជា​ជាប់​គាំង​នយោបាយ​៕







No comments:

Post a Comment