Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

បក្ស​សង្គ្រោះ​ជាតិ​ ចោទ​ បក្ស​ប្រជាជន​ ថា​ បង្ក​ចលាចល​ នៅ​កំពង់ចាម

កឹម សុខា កំពង់ចាម ៦១០
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឡោមព័ទ្ធ​សណ្ឋាគារ​ដែល​លោក កឹម សុខា ស្នាក់នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤។  (រូបថត RFA / Saut Sokprathna)

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤។




បក្ស​សង្គ្រោះ​ជាតិ​ ចោទ​ បក្ស​ប្រជាជន​ ថា​ បង្ក​ចលាចល​ នៅ​កំពង់ចាម

ការិយាល័យ​បក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៦ មករា ថា បក្ស​ប្រជាជន​កម្ពុជា បាន​កេណ្ឌ​ប្រជាពលរដ្ឋ​និង​ចល័ត​កង​កម្លាំង​ប៉ូលិស ទាហាន នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ មករា បំភិតបំភ័យ​ប្រជាពលរដ្ឋ​មិន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​លោក កឹម សុខា បាន។

ដោយ វិទ្យុ អាស៊ីសេរី
សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ សរសេរ​ប្ដឹង​ទៅ​ប្រជាពលរដ្ឋ អង្គទូត និង​កាសែត​ជាតិ និង​អន្តរជាតិ​ថា គណបក្ស​ប្រជាជន បាន​បង្ក​ចលាចល​នេះ​នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ មករា។
សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឡើង ស្រប​ពេល​លោក កឹម សុខា ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២៦ មករា នេះ ហើយ​បាន​ប្រឈម​នឹង​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រជាជន រាប់​ពាន់​​នាក់​​ប្រមូល​ផ្ដុំ​នៅ​សណ្ឋាគារ​លោក​ស្នាក់​នៅ និង​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​កំពង់ចាម។
លោក កឹម សុខា បាន​ចាកចេញ​ពី​សណ្ឋាគារ ​លាភ វិរៈសារ​ហើយ​មុន​ថ្ងៃ​ត្រង់​នេះ ជា​ទី​កន្លែង​ដែល​អ្នក​គាំទ្រ​បក្ស​ប្រជាជន ប្រមូល​ផ្ដុំ​នៅ​ទីនោះ កាល​ពី​ព្រឹកមិញ។ ទោះ​យ៉ាង​ណា មិន​ឃើញ​វត្តមាន​លោក កឹម សុខា នៅ​មន្ទីរ​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម នៅ​ឡើយ​ទេ ក្នុង​ពេល​ដែល​ចំនួន​អ្នក​គាំទ្រ​បក្ស​ប្រជាជន នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​មន្ទីរ​បក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ច្រើន​ឡើងៗ។
អ្នក​គាំទ្រ​បក្ស​ប្រជាជន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​មន្ទីរ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ចាក់​ធុង​បាស់ និង​ចាក់​មីក្រូ​តម្រង់​ទៅ​ក្នុង​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ចាក់​មីក្រូ​មក​ក្រៅ ជា​ការ​រំខាន។
កិច្ចប្រជុំ​បក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្រកាស​រំសាយ​នៅ​ថ្ងៃ​ត្រង់​នេះ ដោយសារ​តែ​អ្នក​គាំទ្រ​បក្ស​ប្រជាជន រាប់​ពាន់​នាក់​រំខាន។
ទោះ​យ៉ាង​ណា លោក សុន ឆ័យ ប្រកាស​ថា មន្ត្រី​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​បន្ត​កម្មវិធី​ចុះ​ជួប​អ្នក​គាំទ្រ​បក្ស​នៅ​តាម​ខេត្ត​នានា​ដដែល ហើយ​នៅ​ថ្ងៃ​ស្អែក ថ្ងៃ​ទី​២៧ មករា ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​ជួប​អ្នក​គាំទ្រ​បក្ស​នៅ​ខេត្ត​កំពង់ធំ​ទៀត។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​លោក ទីន ហ្សាការីយ៉ា ពី​ខេត្ត​កំពង់ចាម អំពី​ព្រឹត្តិការណ៍​កាល​ពី​ព្រឹក៖

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​បច្ចុប្បន្នភាព​បន្ថែម​ទៀត...


1 comment:

  1. Anonymous11:09 PM

    The CPP supporters are so dump and uneducated .They don't know how to write their Banner.
    They acted like mad dog. Like Master Kwack like cheap servant.

    ReplyDelete