Paris Peace Accords 23 Oct. 1991

Wednesday, January 8, 2014

ក្រុមហ៊ុន​បញ្ជា​ទិញ​ ចំនួន​៧ ជំរុញ​ ឲ្យមាន​ ការចរ​ចា​ប្រាក់​ឈ្នួល​ បន្តទៀត ដោយ​សុចរិត​​

ក្រុមហ៊ុន​បញ្ជា​ទិញ​ ចំនួន​៧ ជំរុញ​ ឲ្យមាន​ ការចរ​ចា​ប្រាក់​ឈ្នួល​ បន្តទៀត ដោយ​សុចរិត​​

ដោយ៖​ ស៊ុន ណារិន​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014


ក្រុមហ៊ុនបញ្ជាទិញទាំង៧
ក្រុមហ៊ុន​បញ្ជា​ទិញ​ចំនួន៧ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ផ្ញើលិខិត​ចំហ​មួយ​ច្បាប់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សមាគម​កាត់ដេរ​នៅ​កម្ពុជា​(GMAC) និង​សហជីព​ចំនួន​៦ ដោយ​ជំរុញឲ្យមាន ការចរចា ជាថ្មី ប្រាក់​ឈ្នួល​កម្មករ​ដោយ​សុចរិត ដើម្បី​ភាព​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។​
​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំងនោះ រួមមាន H&M, Gap Inc. , INDITEX, adidas, PUMA, LEVI STRAUSS &CO. និង​Columbia​។​លិខិត​​ចំហរ​​របស់​អ្នក​បញ្ជា​ទិញ ចេញផ្សាយ​នៅ​ថ្ងៃទី​០៧​ខែ​មករា ឲ្យដឹងថា អ្នក​បញ្ជា​ទិញ អំពាវនាវ​ឲ្យ​ភាគី ទាំងអស់​ដោះស្រាយ​ជាបន្ទាន់ និង​ដោយ​សន្តិវិធី​ទៅលើ​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​។ លិខិត​បន្តថា ក្រុមហ៊ុន​បញ្ជា​ទិញ ជឿជាក់ថា មធ្យោបាយ​តែ​មួយគត់​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​ការបញ្ចប់​នៃ​ទម្រង់​អំពើហិង្សា​គ្រប់​រូបភាព និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលទៅ​ក្នុង​ការចរចា​ដោយ​សុចរិត ។​លិខិត​បន្តថា ត្រូវ​មាន​​ការអនុញ្ញាត​ឲ្យ​កម្មក​រ​ទាំងអស់ អាច​ត្រឡប់​ទៅ​ធ្វើការ​ឲ្យបាន​កាន់តែ​ឆាប់​អាច​ធ្វើទៅបាន ដោយ សុវត្ថិភាព និង​មិន​មាន​ភាព​ភ័យ​ខ្លាច​​នៃ​ផលប៉ះពាល់​។​
លិខិត​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ឲ្យដឹងទៀតថា អ្នក​បញ្ជា​ទិញ គាំទ្រ​កិច្ចប្រឹងប្រែង​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ប្រឹក្សា​ការងារ ក្នុង​​ការ​អនុវត្ត​នូវ​យន្តការ​ត្រួតពិនិត្យ​ប្រាក់​ឈ្នួល​អប្បបរមា​ដ៏​រឹងមាំ​មួយ ដោយយោង​តាម​ការអនុវត្ត​ល្អ​របស់​អន្តរជាតិ តាមរយៈ​ការ​ប្រើ​ប្រាស់​​ទិន្នន័យ និង​ចំណុច​ជា​គោលបំណង​។​លិខិត​បន្តថា យើង​មាន​ការព្រួយបារម្ភ​ពី​សុ​វត្តិភាព និង​សន្តិសុខ​របស់​កម្មករ និង​ស្ថិរភាព​យូរ​អង្វែ​ង​​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។ អ្នក​បញ្ជា​ទិញ​ទាំងអស់ ជំរុញ​ឲ្យ​រដ្ឋាភិបាល សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​សមា​ជិក និង​សហជីព​ពាក់ព័ន្ធ ចូលរួម​ការចរចា​ជាបន្ទាន់ ដោយ​សុចរិត ក្នុង​ការដោះស្រាយ​ជម្លោះ​ឲ្យបាន​លឿន និង​សន្តិវិធី​។ អ្នក​បញ្ជា​ទិញ​​អំពាវនាវ​ឲ្យមាន​ការយល់ព្រម និង​គាំទ្រ​ការអភិវឌ្ឍ​នៃ​យន្តការ​ត្រួតពិនិត្យ​ប្រាក់​ឈ្នួល​តាម​ពេលវេលា​ជាប្រចាំ ដែល​ជា​មូលដ្ឋាន​មួយ​នៃ​​ការចរចា​ប្រាក់​ឈ្នួល​ដោយ​សន្តិវិធី​ទៅ​ថ្ងៃ​អនាគត​។​
​ការអំពាវនាវ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​នេះ កើតឡើង​បន្ទាប់ពី​កម្មករ បាន​ធ្វើ​បាតុកម្ម​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ តែ​​រដ្ឋា​ភិបាល ប្រកាសថា​អាច​ផ្តល់​បាន​តែ​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ​។ កម្មករ​បន្ត​តវ៉ា រហូតដល់​មាន​ការផ្ទុះ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង បណ្តាល​ឲ្យ​​មនុស្ស​យ៉ាងតិច​៥​នាក់​រងរបួស និង​រាប់សិប​នាក់​ទៀត​រងរបួស​។​
​ក្រសួង​ការងារ កំពុងតែ​ពិភាក្សា​ក្នុង​ការកំណត់​ថ្មី​នូវ​ពេលវេលា​នៃ​ការជួប​ចរចា​ជាមួយ​សហជីព និង​សមាគម​កាត់ដេរ​នៅ​កម្ពុជា ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ តែ​កាលបរិច្ឆេត​នៃ​ការជួបជុំ​ទៅ​ថ្ងៃ​ខាង​មុខ​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​៕


No comments:

Post a Comment