Paris Peace Accords 23 Oct. 1991

Sunday, January 19, 2014

សមត្ថកិច្ច​ បំបែក​ក្រុម​ សហគមន៍ ​ដែល​ទាម​ទារ​ ការ​ដោះ​លែង​ សកម្មជន​ ២៣​នាក់​


សន្តិសុខបំបែកការជួបជុំ​របស់តំណាងសហគមន៍ នៅ​មុខវត្តឧណ្ណាលោម ថ្ងៃទី១៩ មករា ២០១៤
@rfi/siv chhana

សមត្ថកិច្ច​ បំបែក​ក្រុម​ សហគមន៍ ​ដែល​ទាម​ទារ​ ការ​ដោះ​លែង​ សកម្មជន​ ២៣​នាក់​

RFI | 19 Jan. 2014

សកម្មជន​ សិទ្ធិមនុស្ស និង​​តំណាង​កម្មករ​​ កាត់ដេរ​​ ត្រូវ បាន​​សមត្ថកិច្ច បំបែក មិឲ្យ ជួបជុំគ្នា​ឡើយ ​នៅ​ល្ងាច ​ថ្ងៃអាទិត្យ​ ទី១៩ មករា​ នេះ ខណៈ​​ពួកគេ​ មាន​បំណង​​បង្ហោះ ប៉ោងៗ និង​​ចែក​ផ្សាយ​សារ​​ ដែល​​អំពាវនាវ ​​ឲ្យរដ្ឋាភិបាល​​ ដោះលែង ​​សកម្មជន​ ទាំង​២៣នាក់ និង​​ទាមទារ​ ឲ្យមាន​​ការដំឡើង​ ប្រាក់ខែ​​គោល​ ដល់ក​ម្មករ ​​ឲ្យបាន ១៦០ដុល្លារ។  នេះ ​បើ តាម​ការ​អះអាង​​ របស់​ លោក​ស្រី ប្រាក់ សុ​វណ្ណា​រី ដែលជា​​ភរិយា ​របស់​លោក ​វន់ ពៅ។  លោកស្រី សុ​វណ្ណា​រី​ បាន​ចូលរួម ​ក្នុង​ការ​​សកម្មភាព​ បង្ហោះប៉ោងៗ​នោះ។

ក្រុម​សកម្មជន​ បាន​ត្រៀម​ជួបជុំគ្នា ​នៅមុខ​វត្ត​ ឧណ្ណាលោម ក្បែរ​ព្រះបរមរាជវាំង។  គេ​ ឃើញ​ក្រុម​សមត្ថកិច្ច​ អ្នក​បំបែក​ កា​រ​ជួប​ជុំនោះ សុទ្ធតែ មាន​ពាក់មួក ​សុវត្ថិភាព ដែល​គេ​ ពាក់​សម្រាប់ ​ធ្វើ​​ចរាចរណ៍​​ តាម​ដងផ្លូវ។


No comments:

Post a Comment