|
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ស្ដាំ)
និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងសន្និសីទកាសែត
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។ |
គណបក្សសង្គ្រោះជាតិ អំពាវនាវ ឲ្យបាតុករ រក្សាភាពស្ងប់ស្ងាត់ មួយរយៈ
គណបក្ស សង្គ្រោះជាតិ អំពាវនាវ ឲ្យបាតុករ រក្សា ភាពស្ងប់ស្ងាត់
រង់ចាំយុទ្ធសាស្ត្រថ្មី ក្នុងការធ្វើបាតុកម្ម ដោយអហិង្សា។
សេចក្ដីថ្លែងការណ៍ របស់ គណបក្ស សង្គ្រោះជាតិ
ចេញផ្សាយ ភ្លាមៗ នៅថ្ងៃទី៤ ខែមករា
គឺ បន្ទាប់ពីកងកម្លាំង ចេញប្រតិបត្តិការ បោសសម្អាតបាតុករ គណបក្ស
សង្គ្រោះជាតិ នៅទីលាន ប្រជាធិបតេយ្យ បានលើកឡើង ថា គណបក្ស សង្គ្រោះជាតិ
រក្សាជំហរ ក្នុងការធ្វើបាតុកម្ម ដោយសន្តិវិធី,
ហេតុនេះ បាតុករទាំងអស់ នឹងមិនតបត ចំពោះអំពើហិង្សា។
សេចក្ដីថ្លែងការណ៍ដដែល បានអំពាវនាវ ឲ្យបាតុករ នៅស្ងប់ស្ងៀម មួយរយៈពេល,
ហើយ នឹងមានយុទ្ធសាស្ត្រថ្មី ដើម្បី បន្តការតស៊ូមតិ ដោយអហិង្សា។
ស្របគ្នានេះ គណបក្ស សង្គ្រោះជាតិ ស្នើឲ្យអង្គការសិទ្ធិមនុស្ស ជាតិ
និងអន្តរជាតិ, និងបណ្ដាអង្គទូតនានា នៅកម្ពុជា ឲ្យជួយ តាមដាន ឃ្លាំមើល
និងទប់ស្កាត់ អំពើហិង្សា
ដែលប្រព្រឹត្ត ដោយកងកម្លាំង ប្រដាប់អាវុធ របស់ រដ្ឋាភិបាល
ទៅលើបាតុករ អហិង្សា និងប្រជាពលរដ្ឋ ស្លូតត្រង់៕
No comments:
Post a Comment