Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

ក្រុម​សមាគម និង​អង្គការ​ សង្គម​ស៊ីវិល​ជាតិ-​​អន្តរជាតិ ដាក់​ញត្តិ ស្នើ​សុំ​អន្តរាគមន៍ ឲ្យ​ដោះលែង បាតុករ ២៣ នាក់​

ថ្ងៃទី 23 មករា 2014, ម៉ោង 09:43:AM) | ដោយ: លី សិលា 

ក្រុម​សមាគម និង​អង្គការ​ជាតិ​-​អន្តរជាតិ សរុប​ចំនួន ១៨១ ស្ថាប័ន បានរួម​គ្នា ដាក់​ញត្តិ​តាម​ស្ថានទូត​បរទេស​នានា ដើម្បី​ស្នើសុំ​ឲ្យមាន​ការដោះលែង​បាតុករ ២៣ នាក់ ដែល​រួមមាន​ទាំង​លោក វន​ពៅ

ក្រុមសមាគម និងអង្គការ សង្គមស៊ីវិលជាតិ-​​អន្តរជាតិ ដាក់ញត្តិ ស្នើសុំអន្តរាគមន៍ ឲ្យដោះលែង បាតុករ ២៣ នាក់
ភ្នំពេញ: ​ក្រុម​សមាគម និង​អង្គការ​ជាតិ​-​អន្តរជាតិ សរុប​ចំនួន ១៨១ ស្ថាប័ន បានរួម​គ្នា ដាក់​ញត្តិ​តាម​ស្ថានទូត​បរទេស​នានា ដើម្បី​ស្នើសុំ​ឲ្យមាន​ការដោះលែង​បាតុករ ២៣ នាក់ ដែល​រួមមាន​ទាំង​លោក វន​ពៅ​ផង នា​ព្រឹក​ថ្ងៃទី​២៣​មករា​។ មក​ដល់​ម៉ោង ៩ និង ៣០ នាទី ព្រឹក​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បានដាក់​ញត្តិ​រួចរាល់​ហើយ នៅ​ស្ថានទូត​អាល្លឺម៉ង់ ស៊ុយ​អ៊ែត និង​កូរ៉េខាងត្បូង​។​


​ក្រុម​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល ប្រមាណ ៥០ រូប ដែល​ដឹកនាំ​ដោយ​លោកស្រី ធីតា ឃឹះ បាន​ដើរ​ថ្មើជើង ដាក់​ញត្តិ​តាម​បណ្តា​ស្ថានទូត ដោយ​គ្មាន​ការរារាំង​អ្វី​ទេ​។ 

​បន្ទាប់​ពី​ស្ថានទូត​កូរ៉េខាងត្បូង ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ស្ថានទូត​អូស្ត្រាលី ដែល​ស្ថិតនៅ​ខាងត្បូង​ជាប់​រដ្ឋសភា​។ ប៉ុន្តែ​អាជ្ញាធរ មិន​អនុញ្ញាតឲ្យ​ពួកគេ ធ្វើដំណើរ​ឆ្លងកាត់​ផ្ទះ​របស់​សម្តេច​ហ៊ុន​សែន នៅ​ជិត​វិមាន​ឯករាជ្យ​ឡើយ​។​

​សូម​រម្លឹកថា អង្គការ​សង្គម​ស៊ីវិល បាន​ប្រកាស​បើក​យុទ្ធនាការ​ដាក់​ញត្តិ តាម​ស្ថានទូត​បរទេស ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៤​។ ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​នោះ ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​អំពើហិង្សា អំពាវនាវ​ឲ្យមាន​ការដោះលែង ការស៊ើបអង្កេត និង​ផ្តល់​សំណង ដល់​ជនរងគ្រោះ ក្នុង​អំពើ​បង្ក្រាប​បាតុកម្ម កម្មករ​កាត់ដេរ កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​លើកឡើង​ថា ញត្តិ​ដូចគ្នានេះ ត្រូវបាន​សហគមន៍​ដីធ្លី និង​សហគមន៍​សិទ្ធិមនុស្ស នាំយក​ទៅ​ដាក់ នៅ​ស្ថានទូត​អាមេរិក បារាំង ស្ថានទូត​អង់គ្លេស អង្គការ យូ​នី​សេ​ហ្វ និង​អង្គការ​លើកលែងទោស​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២១ មករា ហើយ​មាន​ការឃាត់ខ្លួន មួយរយៈ​ខ្លី នូវ​មនុស្ស​ចំនួន ១១ នាក់​។​

​ក្រុម​សង្គម​ស៊ីវិល ក៏​បាន​ប្រកាសថា យុទ្ធនាការ​ដាក់​ញត្តិ​ដដែល​នេះ នឹង​ធ្វើឡើង​ម្តងទៀត ទៅកាន់​ដៃគូ​អភិវឌ្ឍន៍ ឬ​ម្ចាស់​ជំនួយ នៅ​ថ្ងៃ​ទី​២៣ មករា ថ្ងៃទី​២៤ មករា និង​ថ្ងៃ​ទី​២៧ ព្រម​ទាំង​ថ្ងៃ​ទី​២៨ មករា​។ ក្នុងនោះ នៅ​ថ្ងៃ​ទី​២៣ មករា គឺ​ចាប់ផ្តើម​ដាក់​ញត្តិ នៅ​ព្រឹក​ម៉ោង ៨ និង ៣០ នាទី នៅ​ស្ថានទូត​អាល្លឺម៉ង់ ស្ថានទូត​ស៊ុយ​អ៊ែត ទូត​កូរ៉េខាងត្បូង និង​ស្ថានទូត​អូស្ត្រាលី​៕​


No comments:

Post a Comment