Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

គណបក្ស សង្គ្រោះជាតិ នឹង​​ធ្វើបាតុកម្ម​ ទ្រង់ទ្រាយ​ធំ រយៈពេល បីថ្ងៃ ជាប់គ្នា​នៅចុង​សប្តាហ៍​នេះ​

គណបក្ស សង្គ្រោះជាតិ នឹង​​ធ្វើបាតុកម្ម​ ទ្រង់ទ្រាយ​ធំ រយៈពេល បីថ្ងៃ ជាប់គ្នា​នៅចុង​សប្តាហ៍​នេះ​


ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014

បាតុករ​គណបក្សសង្គ្រោះជាតិ​នៅទីលានប្រជាធិបតេយ្យ ​កាល​ពី​​ថ្ងៃ​ទី​២៩​ធ្នូ (រូបថត ពេជ្រ សុធារី)
​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​​​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ដើម្បី​​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​សហជីព​ទាំង ១៥​អង្គ​/​នាក់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ​។​
​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា ការប្រើប្រាស់​អំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ​ទៅលើ​បាតុករ និង​ព្រះសង្ឃ​នៅ​មុខ​រោងចក្រ​យ៉ាក​ជីន បណ្តាលឲ្យរ​ងបួស​ជាច្រើន​នាក់​នោះ និង​ការចាប់ខ្លួន​សកម្មជន​សហជីព បាតុករ និង​ព្រះសង្ឃ ចំនួន​១៥​អង្គ​/​នាក់ នៅថ្ងៃនេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ លោក​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះលែង​សកម្មជន​សហជីព បាតុករ និង​ព្រះសង្ឃ​ជាបន្ទាន់ ហើយ​បាន​ព្រមាន​ធ្វើ​ហែ​ក្បួន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃទី​០៥ ទី​០៦ និង​ទី​០៧ ខែ​មករា ខាងមុខនេះ​។​
​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​បាន​ប្រកាស​ផ្អាក​ភ្លាមៗ​នូវ​គម្រោង​ចរចា​ជាមួយ​ក្រុមការងារ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដោយសារតែ​សមត្ថកិច្ច​ប្រើ​ហិង្សា​ទៅ​លើ​កម្មករ និង​ចាប់​ព្រះកាយ​ព្រះសង្ឃ តំណាង​សហជីព​កម្មករ មួយចំនួនទៀត ដែល​ទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​នៅ​មុខ​រោងចក្រ​យ៉ាក​ជីន​នេះ។
កាល​ពី​យប់​ថ្ងៃ​ទី​០១ខែ​មករា ​លោកសម រង្ស៊ី បាន​​គំរាមថា នឹង​មាន​ការផ្ទុះ​ការតវ៉ា​​ទូទាំង​ប្រទេស ប្រសិន​បើ​មេដឹកនាំ​សហជីព​ណាមួយ​ ត្រូវបាន​ចាប់​ខ្លួន ក្នុង​ករណី​ជួយ​ការពារ​ផលប្រយោជន៍​​កម្មករ​​ក្នុង​​​តវ៉ា​ឲ្យមាន​ការដំ​ឡើងប្រាក់​​ឈ្នួល​​ការងារ ១៦០​ដុល្លារ​អាមេរិក៕

No comments:

Post a Comment