នៅវេលាម៉ោង ១២ និង១៣នាទី, លោក សម រង្ស៊ី និងលោក កឹម សុខា ចូលទៅកាន់ ស្ថានទូតអាម៉េរិក
ដើមអម្ពិល | 4 Jan. 2014
- កម្លាំងសមត្ថកិច្ច ចម្រុះ របស់ រាជរដ្ឋាភិបាល នៅវេលាម៉ោង ១១ និង ៣០នាទី ចាប់ផ្ដើមបំបែក ក្រុមបាតុករ នៅ ទីលាន ប្រជាធិបតេយ្យ។
- ម៉ោង ១១ និង៣៥នាទី ក្រុមបាតុករ ជាច្រើននាក់ បាននាំគ្នាចាក ចេញពីទីលាន ប្រជាធិបតេយ្យ។
- កម្លាំងសមត្ថកិច្ច ត្រូវបានបញ្ជូនជា បន្ដបន្ទាប់ ទៅកាន់ទីលានប្រជាធិបតេយ្យ។
- នៅវេលាម៉ោង ១១ និង ៣៥នាទី កម្លាំងសមត្ថកិច្ច កំពុងរុះរើរោងស្នាក់នៅ របស់ក្រុមបាតុករ។
- កម្លាំងសមត្ថកិច្ច ព័ទ្ធចាប់ពីផ្លូវភ្លោះសហព័ន្ធរុស្ស៊ី ដោយមិនអនុញ្ញាត ឲ្យមានការឆ្លងកាត់។
- ភ្នាក់ងារដើមអម្ពិល លោក ស្រេង ដារ៉ា បានរងរបួស ពេញខ្លួន និងបាត់ អេយផេត ពេលកម្លាំង សមត្ថកិច្ច សម្រុកចូល ទៅ រុះរើរោង ស្នាក់នៅ របស់បាតុករ។
- កម្លាំងសមត្ថកិច្ច បានពង្រាយ នៅលើទីលាន ប្រជាធិបតេយ្យ ការពារ មិនឲ្យក្រុមបាតុករ ចូលទៅកាន់។
- ម៉ោង ១១ និង៤៥នាទី កម្លាំងសមត្ថកិច្ច បានចូលកាន់កាប់ ទាំងស្រុង បរិវេណ ទីលាន ប្រជាធិបតេយ្យ។
- ក្រុមសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ បានចាប់ផ្តើម លាងសំអាត ទីលាន ប្រជាធិបតេយ្យ។
- ប្រតិបត្តិការ ភ្នែកបន្ទោរ របស់ អាជ្ញាធរ រាជធានីភ្នំពេញ បានបញ្ចប់ហើយ ក្រោយពេល ចូលកាន់កាប់ ទាំងស្រុង ទីលាន ប្រជាធិបតេយ្យ ដោយប្រើ ពេលវេលា ត្រឹមតែ ១៥នាទី។
- ម៉ោង ១១ និង៥៥នាទី កម្លាំងសមត្ថកិច្ច បានរុះរើរោង ស្នាក់នៅ របស់ ក្រុមបាតុករ ជិតអស់ ពីទីលាន ប្រជាធិបតេយ្យហើយ។
- ម៉ោង ១២ថ្ងៃត្រង់នេះ កម្លាំងសមត្ថកិច្ច បានរុះរើ ស្នាក់នៅ របស់ ក្រុមបាតុករ អស់ហើយ នៅលើទីលាន ប្រជាធិបតេយ្យ, ហើយ នឹងបន្តរុះរើវេទិកា។
-ម៉ោង ១២ និង១២នាទី កម្លាំងសមត្ថកិច្ច កំពុងតែ រុះរើវេទិកា នៅលើទីលាន ប្រជាធិបតេយ្យ។
- ម៉ោង ១២ និង១៣នាទី លោក សម រង្ស៊ី និងលោក កឹម សុខា ចូល ទៅកាន់ស្ថានទូត អាម៉េរិក។
- ១២ និង២០នាទី វេទិកា នៅលើទីលាន ប្រជាធិបតេយ្យ ត្រូវបាន កម្លាំង សមត្ថកិច្ច រុះរើទម្លាក់មកដី ទាំងស្រុង។
No comments:
Post a Comment