Paris Peace Accords 23 Oct. 1991

Saturday, January 4, 2014

មន្ត្រី​រដ្ឋាភិបាល​ បញ្ជាក់​ពី​ការ​បោស​សម្អាត​ ទីលាន​ប្រជាធិបតេយ្យ

កែវ រ៉េមី ៦១០
អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith

មន្ត្រី​រដ្ឋាភិបាល​ បញ្ជាក់​ពី​ការ​បោស​សម្អាត​ ទីលាន​ប្រជាធិបតេយ្យ

RFA | 4 Jan. 2014
 
មន្ត្រី​រដ្ឋាភិបាល​ អះអាង​ថា ការ​បោស​សម្អាត​ ទីលាន​ប្រជាធិបតេយ្យ គឺ ​ដើម្បី​ រក្សា​ស្ថានការណ៍​ ឲ្យ​មាន​ភាព​ ស្ងប់ស្ងាត់ បញ្ចៀស​កុំ​ឲ្យ​មាន​ភាព​ អានាធិបតេយ្យ​ ក្នុង​សង្គម។
 
អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ក​អោយ​មាន​ភាព​អនាធិបតេយ្យ និង​ញុះញង់​អោយ​មាន​អំពើ​ហិង្សា។ លោក កែវ រ៉េមី បាន​អំពាវនាវ​អោយ​គណបក្ស​ប្រឆាំង​វិល​ទៅ​រក​តុ​ចរចា ដើម្បី​បញ្ចប់​រាល់​រឿង​ដ៏​ចម្រូងចម្រាស​ទាំង​ឡាយ។
 
 

No comments:

Post a Comment