ប៉ា សុជាតិវង្ស ៖ គណបក្ស សង្គ្រោះជាតិ បានធ្វើឲ្យ ប្រទេសកម្ពុជា ហែកជាពីរ
ថ្ងៃទី ០៩ មករា ២០១៤ | ដោយៈ កូឡាប / CEN
លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
ភ្នំពេញ: ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាននិយាយថា អ្វីៗដែលគណបក្សសង្គ្រោះជាតិបានធ្វើ គឺគេបានធ្វើឲ្យប្រទេសកម្ពុជាហែកជាពីរ, គេចង់ឲ្យបក្សមានពីរ គេចង់ឲ្យរដ្ឋអំណាចមានពីរ សភាពីរ ព្រឹទ្ធសភាពីរ មិននៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយទេ។
លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះនៅក្នុងពិធីជួបជាមួយសមាជិកគណបក្សប្រជាជន នៅរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅខណ្ឌសែនសុខ។
នៅក្នុងឱកាសនោះ លោកបានមានប្រសាសន៍ថា ក្រោយបោះឆ្នោត គណបក្សសង្គ្រោះជាតិបានធ្វើដំណើរមួយជំហានម្តងៗ តវ៉ាគ្រប់បែបយ៉ាង ប៉ុន្តែការតវ៉ាទាំងអស់នេះ គណបក្សនេះ មានគោលការណ៍យ៉ាងច្បាស់លាស់ និងឈានដល់ចលនាប្រជាជនផ្តួលរំលំរដ្ឋាភិបាល។ នេះជាឧបាយកលដែលគេមានចេតនាពីចំងាយនិងដោយមានការគាំទ្រពីសង្គមស៊ីវិល និងកម្លាំងពីខាងក្រៅទៀត ដើម្បីវិភាគបញ្ហានេះបាន។ បើយើងពិនិត្យមកដល់ពេលនេះអ្វីៗដែលគណបក្សសង្គ្រោះជាតិបានធ្វើ គឺគេបានធ្វើឲ្យប្រទេសកម្ពុជាហែកជាពីរតែម្តង គេចង់ឲ្យបក្សមានពីរ គេចង់ឲ្យរដ្ឋអំណាចមានពីរ សភាពីរ ព្រឹទ្ធសភាពីរ មិននៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយទេ មិនស្ថិតនៅក្រោមព្រះមហាក្សត្រតែមួយទេ គេចង់ឲ្យហែកជាពីរ ទោះជារឿងតូចតាចក៏ដោយគឺត្រូវហែកជាពីរ គឺកម្លាំងគាំទ្ររបស់រដ្ឋាភិបាល និងកម្លាំងគាំទ្ររបស់គណបក្ស នេះជាចេតនាពិតប្រាកដដែលធ្វើរដ្ឋាភិបាលកម្ពុជាហែកជាពីរ។ នេះដែលផ្ទុយអំពីច្បាប់ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញរបស់យើង។
លោកប៉ា សុជាតិវង្ស បានលើកឡើងថា “គណបក្សប្រឆាំងនៅកម្ពុជាគេបានផ្តិតសភាពការណ៍នៅបាងកក មកសង្កត់នៅភ្នំពេញ មានន័យថា គេធ្វើអ្វីនៅបាងកក គេក៏ចង់ធ្វើនៅភ្នំពេញដូចនេះដែរ ប៉ុន្តែវាខុសគ្នា រដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្រត្ស កងកម្លាំងប្រដាប់អាវុធ ការចាត់ចែងវាមិនដូចគ្នាទេ នៅទីក្រុងភ្នំពេញ មិនដូចគ្នា(នៅបាងកក)ទេ”៕

No comments:
Post a Comment