គ្រូបង្រៀន មួយចំនួន នៅខេត្តសៀមរាប ធ្វើ កូដកម្ម មិនបង្រៀន ដោយទាមទារដំឡើង ប្រាក់ខែ មួយលានរៀល
ដោយ៖ បូ សាវី / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
ប៉ូលិសខេត្តសៀមរាប យាមនៅមុខសាលាករុកោសល្យ និងវិក្រឹតការខេត្តសៀមរាប នៅថ្ងៃទី០៦ខែមករា (រូបថត បូ សាវី)
គ្រូបង្រៀនមួយចំនួន នៅខេត្តសៀមរាប បានធ្វើកូដកម្មមិនចូលបង្រៀនសិស្ស នៅព្រឹកថ្ងៃចន្ទនេះ ទាមទារឲ្យរាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ដល់ ១លានរៀលក្នុងមួយខែ ដើម្បីឲ្យពួកគាត់មានជីវភាពរស់នៅដោយសេចក្តីថ្លៃថ្នូរ និងជាការលើកកម្ពស់ដល់គុណភាពនៃវិស័យអប់រំ ។
សេចក្តីរាយការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ គ្រូបង្រៀនមួយចំនួន នៅសាលាករុកោសល្យ និងវិក្រិតការ វិទ្យាល័យ១០មករា ក្រុងសៀមរាប និងអនុវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើកូដកម្មមិនចូលបង្រៀន ដោយទាមទារឲ្យមានការដំឡើងប្រាក់បៀវត្សរ៍ដល់ ១លានរៀលក្នុងមួយខែ និងផ្តល់តម្លៃដល់គ្រូបង្រៀន។
ការធ្វើកូដកម្មរបស់គ្រូបង្រៀននេះ ស្របពេលដែលប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ(CITA) លោក រ៉ុង ឈុន កាលពីថ្ងៃទី០១ខែមករា បានជូនដំណឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការរៀបចំធ្វើមហាកូដកម្មគ្រូបង្រៀនទូទាំងប្រទេស រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី០៦ខែមករានេះ ដើម្បីឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែអប្បបរមា ១លានរៀលក្នុង១ខែ ជូនគ្រូបង្រៀន។ តែទោះជាយ៉ាងណា នៅថ្ងៃទី០៦ខែមករានេះ គេនៅពុំឃើញមានការរៀបចំធ្វើមហាកូដកម្មគ្រូបង្រៀន ដែលដឹកនាំដោយលោករ៉ុង ឈុន នៅឡើយទេ៕
All Cambodian innocent, teachers, workers must be trained how to use a massive Chemical or Biological weapons to kill the Dictatorship HUN SEN who is working and serving Vietnamese interest let Vietnamese keep killing Cambodian one by one
ReplyDeleteHUN SEN must be removed by Nuclear Weapons otherwise HUN SEN keep killing Cambodian one by one
ReplyDelete