មនុស្ស២៨នាក់រងរបួសពេលផ្ទុះគ្រាប់បែក ក្នុងហ្វូងបាតុករនៅបាងកក
ប្រែសម្រួលដោយ៖ ពៅ មេត្ដា | ថ្ងៃចន្ទ ទី20 ខែមករា ឆ្នាំ2014
បាតុករថៃ ២៨នាក់ រងរបួសដោយសារផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងបាងកក ខណៈបាតុករដែលដឹកនាំដោយលោក ស៊ូថេប បន្តបិទទីក្រុងទាំងមូល ដើម្បីដាក់សម្ពាធឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែងដោយមិនបាច់បោះឆ្នោត។
សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យម្សិលមិញ មានគ្រាប់បែកពីរផ្ទុះ ហើយមានការបាញ់កាំភ្លើងបន្ថែមទៀត ដោយអ្នកវាយប្រហារបង្ហាញមុខ។ ចំនួនអ្នករងរបួសទាំង២៨នាក់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីកើតហេតុ។
កាលពីសប្តាហ៍មុន ក៏មានករណីទម្លាក់គ្រាប់បែកពីដំបូងផ្ទះ លើហ្វូងបាតុករដែរ ដែលបណ្តាលឲ្យបាតុករប្រមាណ៣៦នាក់រងរបួស។ ការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នេះ មេដឹកនាំបាតុករលោក ស៊ូថេប ទាមទារឲ្យរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ទទួលខុសត្រូវ៕
No comments:
Post a Comment