អ្នកស្រី ទេព វន្នី សកម្មជនតវ៉ាដីធ្លីតំបន់បឹងកក់
ត្រូវក្រុមសមត្ថកិច្ចចាប់ខ្លួននៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។
RFA/Uon Chhin
|
អង្គការ សិទ្ធិមនុស្ស អំពាវនាវ ឲ្យរដ្ឋាភិបាល បញ្ឈប់ការហាម ជួបជុំគ្នា
RFA | 21 Jan. 2014
រដ្ឋាភិបាល ដែលដឹកនាំ ដោយបក្សប្រ ជាជនកម្ពុជា កាលពីថ្ងៃទី៤ មករា បានប្រកាស ហាមប្រមូល ផ្ដុំគ្នា នៅទីសាធារណៈ, ហាមធ្វើបាតុកម្ម និងហែក្បួន បាតុកម្ម ដែលប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ សាធារណៈ។
ក៏ប៉ុន្តែ មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា បានរិះគន់ ថា, ចាប់តាំង ពីថ្ងៃ ដែលរដ្ឋាភិបាល ដាក់បទបញ្ញា នោះមក សកម្មជននានា និងសកម្មជន សិទ្ធិមនុស្ស ជាច្រើន ដែលធ្វើការ តវ៉ា នៅទីសាធារណៈ ដោយសន្តិវិធី ត្រូវ ចាប់ឃុំខ្លួន ជាបន្តបន្ទាប់។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងចំពេលអាជ្ញាធររាជធានីភ្នំពេញ ចាប់ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កញ្ញា ឡុង គឹមហ៊ាង មន្ត្រីក្រុមការងារពិសេសសិទ្ធិលំនៅឋាន អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ និងអ្នកសហគមន៍មួយចំនួនទៀត ឃុំខ្លួនអស់មួយព្រឹកនៅថ្ងៃទី២១ មករា ដោយមិនមានមូលហេតុច្បាស់លាស់ បន្ទាប់ពីអាជ្ញាធរចាប់ឃុំខ្លួន លោក សុខ ឈុនអឿង ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អស់មួយយប់ កាលពីថ្ងៃទី២០ មករា៕
No comments:
Post a Comment