អ្នកវិភាគថា វិធានការ ផ្លូវច្បាប់ ជាមធ្យោបាយ ដាក់សម្ពាធ នយោបាយ លើគណបក្ស ប្រឆាំង
កម្មករម្នាក់ចោលដបភ្លើងក្រោយពីមានការប៉ះទង្គិចជាមួយក្រុមប៉ូលិសក្នុងអំឡុងការតវ៉ាមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤។ គណបក្សទាំងពីរមានការខ្វែងគំនិតគ្នាចំពោះថាភាគីណាជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សានិងការស្លាប់មនុស្ស។ លោក ប្រេត អាដាំស៍ (Brad Adams) នៃអង្គការ Human Rights Watch ថាមេដឹកនាំគណបក្សប្រឆាំងមិនជាប់ទាក់ទងនឹងបាតុកម្មហិង្សាទេ។
សុខ ខេមរា \ វីអូអេ | 07 មករា 2014
វ៉ាស៊ីនតោន — ក្រុម មន្ត្រី សិទ្ធិមនុស្ស និង អ្នក វិភាគ ខ្លះ បាន អះអាងថា ការកោះ ហៅ មេដឹកនាំ គណបក្ស ជំទាស់ ទៅ សួរនាំ អំពី អំពើ ហិង្សា ប៉ុន្មាន ថ្ងៃ ចុងក្រោយ អាចជា សម្ពាធ នយោបាយ លើគណបក្ស ជំទាស់ ដែល មិន ព្រមទទួលយក លទ្ធផល ឆ្នោត ដែល គណបក្ស គ្រប់គ្រង ប្រទេស បានឈ្នះ។ តែ ក្រុម អ្នក វិភាគ បាន អះអាងថា ការធ្វើ ដូច្នេះ ជារឿង មិន សមរម្យទេ។
តុលាការក្រុងភ្នំពេញបានកោះហៅមេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ីនិងលោក កឹម សុខាទៅសាកសួរអំពីបទញុះញង់ឲ្យមានអំពើហិង្សាស្លាប់របួស និងបង្កភាពវឹកវរក្នុងសង្គមក្នុងបាតុកម្មប៉ុន្មានថ្ងៃចុងក្រោយនេះ តែក្រុមអ្នកវិភាគ និងមន្ត្រីសិទ្ធិមនុស្សបានអះអាងថា ការកោះហៅនេះជាសម្ពាធនយោបាយលើ គណបក្សជំទាស់ ដែលមិនព្រមទទួលយកលទ្ធផលឆ្នោតនិងទទួលស្គាល់រដ្ឋសភារដ្ឋាភិបាលថ្មី និងបញ្ចប់ពហិការមិនចូលប្រជុំសភារបស់គណបក្សជំទាស់នោះ។
មេដឹកនាំក្រុមជំទាស់ត្រូវកំណត់ពេលចូលបំភ្លឺនៅមុខតុលាការនៅថ្ងៃទី១៤ ខែមករាឆ្នាំ២០១៤ខាងមុខ ក្រោយពេលដឹកនាំបាតុកម្មអហិង្សារយៈពេលសប្តាហ៍នៅទីលានប្រជាធិបតេយ្យដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញនិងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង រួមជាមួយនឹងក្រុមបាតុកររោងចក្រ ដែលទាមទារការតំឡើងប្រាក់ខែ១៦០ដុល្លារផងដែរ។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យបានអះអាងថា ការយកបញ្ហានយោបាយដាក់បន្ទុកទៅលើប្រព័ន្ធតុលាការជាការបាត់ទំនុកចិត្តលើកំណែទម្រង់និងជារឿងមិនសមរម្យទេ។
«ទោះណាជាថា នេះជាយុទ្ធសាស្ត្រដើម្បីរកតុចរចាក៏ដោយ ក៏យុទ្ធសាស្ត្រនេះបង្ហូរឈាមប្រជាពលរដ្ឋស្លូតត្រង់នោះ មិនមែនជាយុទ្ធសាស្ត្រប្រជាធិបតេយ្យទេ។ នេះជាកំហុសឆ្គងមួយ។ ទី២ នេះជាយុទ្ធសាស្ត្រដើម្បីដាក់សម្ពាធឲ្យវិលមករកតុចរចា»។

លោកស្រីបានអះអាងថា ការទម្លុះទម្លាយភាពទាល់ច្រកផ្នែកនយោបាយពេល នេះទំនងជាត្រូវការភាគីទី៣ ក្នុងប្រទេសក្តី ក្នុងតំបន់ក្តីដើម្បីមកជួយជាបច្ចេកទេសមិនមែនជាអ្នកកាត់សេចក្តីទេ។
«ខ្ញុំមើលទៅ បើសិនជាមិនមានភាគីទី៣ចូលសម្រួលទេ វានឹងពិបាកព្រោះគណបក្សទាំងពីរហ្នឹងប្រឈមដាក់មុខគ្នា ហើយគ្មានភាគីណាព្រមបន្ទន់ឥរិយាបទទន់ភ្លន់ តែនៅតែខ្លាំងដាក់គ្នាទៅវិញទៅមក។ ម្នាក់ចាំឲ្យម្នាក់ទន់សិន។ ម្ល៉ោះហើយខ្ញុំយល់ឃើញថា បើទោះណាជាចូលទៅអង្គុយតុចរចាក៏ដោយបណ្តោយឲ្យតែពីរភាគីហ្នឹងអង្គុយទល់មុខគ្នា អត់ទៅរួចទេ វាទាល់តែមានអ្នកសម្របសម្រួល»។

ការជាប់គាំងនយោបាយជាច្រើនខែ ក្រោយការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ ២០១៣នោះ បានធ្វើឲ្យគណបក្សនយោបាយទាំងពីររិះរកគ្រប់មធ្យោបាយរៀងៗ ខ្លួនដើម្បីផ្ចាញ់ផ្ចាលគ្នាទៅវិញទៅមក ស្តីបន្ទោសគ្នាទៅវិញទៅមក ដោយមិន បានដោះស្រាយដោយសន្តិវិធីនិងបញ្ចប់បញ្ហាបាន។ គណបក្សជំទាស់បាន បាតុកម្មតវ៉ាជាប់គ្នា ហើយគណបក្សគ្រប់គ្រងប្រទេសដែលការពារជ័យជម្នះ របស់ខ្លួនធ្វើការរិតត្បិតការបញ្ចេញមតិ បាតុកម្មនិងមានការបង្ក្រាបដោយ អាជ្ញាធរចម្រុះដោយហិង្សាជាចុងក្រោយនេះ។ ការរិះគន់និងការថ្កោលទោសជា អន្តរជាតិ ជាពិសេសពីសហរដ្ឋអាមេរិក បានកើតឡើងដោយសារថា ការបង្រ្កាបបានបង្ករឲ្យមានមនុស្សស្លាប់ របួស ចាប់ខ្លួន ហើយនិងមានការកោះហៅក្រុមជំទាស់ពីតុលាការពីបទសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើឃោរឃៅនោះទៀត។
លោក ប្រេត អាដាំស៍ (Brad Adams) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងប្រាប់វីអូអេថា៖ «គ្មានភស្តុតាងបញ្ជាក់ថា មេដឹកនាំគណបក្សជំទាស់ គឺលោកសម រង្ស៉ីនិងលោកកឹម សុខា មានការពាក់ព័ន្ធនឹងការធ្វើបាតុកម្មហិង្សាទេ។ ជាការណ៍ពិត វាជាការ សោកស្តាយដែលថា តុលាការមិនបានកោះហៅនរណាម្នាក់ពីកងទាហ៊ានឆ័ត្រយោងកងពលលេខ៩១១ ឬក៏ក្រុមកងសន្តិសុខផ្សេងទៀតចំពោះការសម្លាប់ ក្រៅច្បាប់ដែលមានមនុស្សមួយចំនួនត្រូវបាញ់សម្លាប់។ ហើយយើងមានខ្សែអាត់វីដេអូដែលទាហានបានបាញ់ត្រង់ទៅហ្វូងមនុស្ស មិនមែនបាញ់ពីលើក្បាលទេ តែបាញ់តម្រប់ទៅរកហ្វូងមនុស្ស។ ហើយរឿងនេះដែលតុលាការត្រូវស៊ើបអង្កេត តែមិនត្រូវឲ្យគេប្រើប្រាស់ជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែនទេ»។
លោកថ្លែងថា វាជារឿងត្រឹមត្រូវដែលអាជ្ញាធរឬយោធាត្រូវការពារជីវិតរបស់ពួកគេ ការពារសន្តិសុខសាធារណៈតែត្រូវប្រើប្រាស់មធ្យោបាយតាមច្បាប់អង្គការសហប្រជាជាតិ អន្តរជាតិមិនមែនបាញ់សម្លាប់ទេ។
លោក នី ចរិយា ប្រធានអង្គភាពស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុក បានអះអាងថា រឿងការកោះហៅមេដឹកនាំគណបក្សជំទាស់នេះវាពាក់ព័ន្ធនឹងសម្ពាធ នយោបាយដែលអាចជំរុញឲ្យគណបក្សជំទាស់ទទួលយកលទ្ធផលឆ្នោតឬវិល មកកាន់តុចរចាវិញ។
«រឿងនេះអាចជាសម្ពាធខាងនយោបាយមួយដែរដើម្បីឲ្យគណបក្សប្រឆាំងឬ គណបក្សសង្គ្រោះជាតិព្រមចរចានិងទទួលយកសំណើទៅ»។
«រឿងនេះអាចជាសម្ពាធខាងនយោបាយមួយដែរដើម្បីឲ្យគណបក្សប្រឆាំងឬ គណបក្សសង្គ្រោះជាតិព្រមចរចានិងទទួលយកសំណើទៅ»។
តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានបដិសេធដោយអះអាង ថា រឿងតុលាការកោះហៅមេដឹកនាំគណបក្សជំទាស់ទៅសួរនាំមិនមែនជាការ ប្រើប្រាស់ប្រព័ន្ធតុលាការដូចការចោទប្រកាន់ដើម្បីគោលបំណងនយោបាយ នោះទេ។
«រឿងការអញ្ចើញឲ្យទៅបំភ្លឺនៅតុលាការអត់មានពាក់ព័ន្ធទៅនឹងរឿងជជែកគ្នា និងចរចាគ្នារឿងបញ្ហាសភា (ជាប់គាំងនយោបាយ) ហើយក៏មិនមែនក្នុងន័យដាក់ សម្ពាធទេ។ តែនេះជារឿងនីតិវិធីដើម្បីស្វែងរកយុត្តិធម៌ ការពារជនដែលគេសង្ស័យ»។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំគណបក្សជំទាស់ទាំងពីរ គឺលោក សម រង្ស៉ី និងលោក កឹម សុខា ដែលអះអាងថានឹងនៅតែបន្តការតវ៉ារឿងបាតុកម្មទាមទារ យុត្តិធម៌ រឿងការគៃបន្លំសន្លឹកឆ្នោតនិងភាពមិនប្រក្រតីដែលកែប្រែលទ្ធផល ឆ្នោតនោះបានអះអាងកាលពីថ្ងៃអាទិត្យថា អស់លោកនឹងចូលទៅបំភ្លឺតាមការ កំណត់របស់តុលាការ៕
No comments:
Post a Comment