ស្ត្រីអ្នកបឹងកក់ ៥នាក់ ថតរូបជាមួយអ្នកគាំទ្រនៅខាងមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយដោះលែង នៅថ្ងៃ៦ មករា ឆ្នាំ២០១៤។ |
សកម្មជន ដីធ្លី នៅតំបន់ បឹងកក់
ប៉ូលិស ដោះលែង អ្នកភូមិ បឹងកក់ ៥នាក់វិញ
RFA Khmer | 6 Jan. 2014
អ្នក ដែលត្រូវ ចាប់ខ្លួន និងដោះលែង មកវិញនោះ មានឈ្មោះ ទេព វនី្ន, យ៉ោម បុប្ផា, សុង ស្រីលាភ, ផាន់ ឈុនវ៉េត, និងបូ ឆវី។
ប្រភព អ្នកភូមិបឹងកក់ ឲ្យដឹងថា អ្នកទាំង ៥នាក់ បានធ្វើដំណើរ ទៅស្ថានទូត បារាំង ដើម្បី ដាក់ញត្តិ ទាមទារ ឲ្យតុលាការ ដោះលែងក្រុមកម្មករ ដែលប៉ូលិស ចាប់ខ្លួនកន្លងមក។ ក៏ប៉ុន្តែ នៅពេលអ្នកទាំង៥ ដើរតាមផ្លូវ ស្រាប់តែ មានឡានឈ្នួល ប្រភេទ ១២កៅអី ចតចាំ នៅកណ្ដាលផ្លូវ, រួច កងកម្លាំង ខណ្ឌដូនពេញ ស្លៀកពាក់ស៊ីវិល ចាប់បង្ខំ រុញអ្នកទាំង៥ ចូលឡាន តែម្ដង។
No comments:
Post a Comment