Paris Peace Accords 23 Oct. 1991

Sunday, January 19, 2014

លោក ហ៊ុន សែន​ថា ​មិន​បាន​ពឹង ​ឲ្យ​លោក ស៊ូប៊ែឌី ធ្វើ​ជា​អាជ្ញាកណ្ដាល

Photo: VOA, 16 Jan. 2014

លោក ហ៊ុន សែន​ ថា ​មិន​បាន​ពឹង ​ឲ្យ​លោក ស៊ូប៊ែឌី ធ្វើ​ជា​អាជ្ញាកណ្ដាល

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែនបញ្ជាក់​ជា​ថ្មី ​ម្ដង​ទៀត​ ថា, កម្ពុជា​ នៅ​មិន​ទាន់​ដល់​ពេល ​ឲ្យ​បរទេស​ ជួយ​ដឹកដៃ​ ភាគី​ជម្លោះ​ ទៅ​រក​តុ​ចរចា​ នៅ​ឡើយ​ទេ។

RFA | 19 Jan. 2014

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង ​បន្ទាប់​ពី​មាន​ សារព័ត៌មាន​ខ្លះ បាន​ចុះ​ផ្សាយ​ ថា, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ សុំ​ ឲ្យ​អ្នក​រាយការណ៍​ ពិសេស ​អង្គការ ​សហប្រជាជាតិ ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ជួយ​ធ្វើ​ ជា​អាជ្ញា​កណ្ដាល​ ដោះស្រាយ​ ជម្លោះ​នយោបាយ ​នៅ​កម្ពុជា។


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា លោក​មិន​បាន​ពឹង​ពាក់​ឲ្យ​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ធ្វើ​ជា​អាជ្ញាកណ្ដាល ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ទេ ហើយ​ថា កម្ពុជា​មាន​ភាព​ចាស់​ទុំ​ច្រើន​ផ្នែក​នយោបាយ និង​មិន​ត្រូវ​ការបរទេស​លូកដៃ​ដោះស្រាយ​រឿង​នេះ​ឡើយ។ លោក​ថ្លែង​យ៉ាង​នេះ ក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ អេស.អូ.អេស (SOS) នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក សុរិយា ស៊ូប៊ែឌី បាន​ស្នើ​លោក​សុំ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​ជាប់​ គាំង​ចំនួន ២​លើក។ តែ​លោក​បាន​បដិសេធ​ដោយ​ប្រាប់​ថា កម្ពុជា មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ និង​មាន​លទ្ធភាព​អាច​ជួប​គ្នា​ចរចា​បាន​ដោយ​មិន​ចាំបាច់​មាន​បរទេស​ជួយ។

លោក ហ៊ុន សែន៖ «អ្នក​រាយការណ៍​ពិសេស​គាត់​ស្មាន​តែ​យើង​ស្នើ​ឲ្យ​គាត់ ​ធ្វើ​អាជ្ញាកណ្ដាល។ គាត់​ស្នើ​សុំ​ធ្វើ​អាជ្ញាកណ្ដាល​ពីរ​លើក ខ្ញុំ​ថា អត់​ទេ កម្ពុជា​ចាស់​ទុំ​ហើយ មិន​ចាំបាច់​បរទេស​ណា​ដឹកដៃ​ឲ្យ​បរទេស គេ​មាន​លទ្ធភាព​ជួប​គ្នា​តើ។ គាត់ (សុរិយា ស៊ូប៊ែឌី)ថា​ឲ្យ​ខ្ញុំ​ធ្វើ​អី? ខ្ញុំ​ថា ទៅ​ប្រាប់​ឲ្យ​គណបក្ស​ហ្នឹង​ចូល​ក្នុង​សភា​ទៅ ខ្ញុំ​បាន​ប្រាប់​តែ​ប៉ុណ្ណឹង​តើ! ខ្ញុំ​គ្មាន​ស្នើ​ឲ្យ​គាត់​ធ្វើ​អាជ្ញាកណ្ដាល​ឯ​ណា?»

លោក​បន្ត​ថា បើ​មាន​អាជ្ញាកណ្ដាល​នោះ គឺ​ជា​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ។ ប៉ុន្តែ​កាលៈទេសៈ​ដែល​ភាគី​ទាំង​ពីរ​នៅ​មាន​គម្លាត​ឆ្ងាយ​មិន​ទាន់​ ត្រូវរ៉ូវ​គ្នា​នោះ គួរ​គប្បី​កុំ​រំខាន​ដល់​ព្រះមហាក្សត្រ។ លោក​ក៏​បាន​សុំឲ្យ​លោក ស៊ូប៊ែឌី ជួយ​ជំរុញ​គណបក្ស​ប្រឆាំង​ចូល​រួម​ក្នុង​សភា ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ប្រាប់​ថា ប្រសិន​បើ​គ្មាន​ភាគី​ទី​៣ ចូល​រួម​សម្របសម្រួល​បញ្ហា​ជាប់​គាំង​នយោបាយ​ទេ​នោះ បញ្ហា​ស្រុះស្រួល​គ្នា​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ងាយ​ចប់​ដោយ​ស្រួលៗ​ឡើយ។

សម្រាប់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ប្រាប់​ការ​ឲ្យ​គណបក្ស​នេះ​ចូល​ក្នុង​រដ្ឋ​សភា​មិន​អាច​ធ្វើ​ទៅ​បាន​ ទេ លុះត្រាតែ​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌​ជូន​ម្ចាស់​ ឆ្នោត​ជា​មុន​សិន៖ «ខ្ញុំ​គិត​ថា​មិន​មែន​រឿង​ជំរុញ​មិន​ជំរុញ​ទេ រឿង​សំខាន់​យើង​ដោះស្រាយ​នយោបាយ យើង​ដោះស្រាយ​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ហើយ​ឬ​នៅ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ក្ដី លោក សម រង្ស៊ី ក្ដី គឺ​យើង​ការពារ​នូវ​យុត្តិធម៌​ម្ចាស់​ឆ្នោត ហើយ​បើ​យើង​អត់​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះ​ឆ្នោត​ហ្នឹង បាន​យើង​ទៅ​ប្រជុំ​សភា​ម៉េច​កើត។»

អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​និង​វិភាគ​នយោបាយ​ខ្លះ ទទូច​សុំ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះភ័ក្ត្រ​ដោះស្រាយ​វិបត្តិ​នយោបាយ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ដើម្បី​ស្ដារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឡើង​វិញ៕





1 comment:

  1. Anonymous12:23 AM

    Vietnam-Cambodia, Master/slave (BDSM) business as usual. HUN SEN and his cliques will liquidate Khmer until none left while replenishing with the "YUON" fresh off the boat on a daily basis!!!
    VIETNAM-Cambodge, la Relation "Chef/esclave" dont Hun Sèn et ses cliques doivent réduire la race Khmère à zero et la remplacer librement avec des frais "YUON"s quotidiennement!!

    ReplyDelete