Paris Peace Accords 23 Oct. 1991

Sunday, January 12, 2014

យុវជន​ ធ្វើ​សកម្មភាព​ ការពារ​ព្រៃ​ នៅ​តំបន់​ ទេសចរណ៍​ ក្នុង​ខេត្ត​ សៀមរា


​យុវជន​ ធ្វើ​សកម្មភាព​ ការពារ​ព្រៃ​ នៅ​តំបន់​ ទេសចរណ៍​ ក្នុង​ខេត្ត​ សៀមរាប​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសៅរ៍ ទី11 ខែមករា ឆ្នាំ2014, ម៉ោង 01:36 PM​

យុវជន​ ប្រមាណ​ ជាង៣០នាក់ រៀបចំកម្មវិធី​សប្បុរសធម៌ និង​សិក្សា​ ស្វែងយល់​ ពី​ព្រៃឈើ​ នៅ​ក្នុង​តំបន់​ទេសចរណ៍​នៅក្នុង​ស្រុកសូទ្រនិគម ​ខេត្តសៀមរាប ក្នុង​គោលបំណង​ ឲ្យ​សាធា​រណ​ជន​ចេះ​ស្រលាញ់ និងថែរក្សា​ធនធានធម្មជាតិ​។​​តាម​សេចក្តីជូនដំណឹង​ របស់​ ក្រុមយុវជន​ ឥន្ធនូ បានឲ្យដឹងថា យុវជន​ជាង​៣០​នាក់ នឹងធ្វើដំណើរ​កំសាន្តដើម្បី​ សកម្មភាព​ មនុស្សធម៌​ នៅ​ថ្ងៃទី​១២ ខែ​មករា​ ឆ្នាំ​២០១៤ ទៅ​ភូមិ​គោល​ ឃុំពពេល​ស្រុក  សូទ្រនិគម ខេត្តសៀមរាប​។  ក្នុង​ដំណើរ​កំសាន្ត​នោះ យុវជន នឹង​សិក្សា​ ពី​អ​ត្ថប្រយោជន៍ និងបញ្ហា​ប្រឈម​ របស់ព្រៃ​  សហគមន៍ រួច​ពួកគេនឹង​ដាំ​ដើមឈើ​រួមគ្នា​។​

គោលបំណង​នៃ​ការធ្វើដំណើរ​កំសាន្ត​នេះ យុវជន​ឥន្ធនូ ចង់​ឲ្យ​ប្រជាជន ពិសេសយុវជនចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​ឲ្យបានច្រើន​ និងបង្កើន​ការយកចិត្ត​ទុក​ថែរក្សា​ព្រៃឈើ ជាសម្បត្តិ​របស់​ជាតិ​ដែល​កំពុង​ប្រឈមការបាត់បង់​។​

​ផែនទី​​មាន​លក្ខណៈ​ចលនា ដែល​ចេញមក​ពី​រូបភាព​ផ្កាយរណប​ណា​សា​(NASA) និង​ត្រូវបាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ Open Development Cambodia បង្ហាញថា ចំនួន​ភាគរយ​ព្រៃឈើ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ពី​៧២​ភាគរយ​នៃ​ផ្ទៃ​ដី​ក្នុង​ឆ្នាំ​១៩៧៣ មក​នៅត្រឹម​៤៦​ភាគរយ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៣​នេះ​។ ផែនទី​នេះ ក៏​បាន​បង្ហាញ ការបំផ្លិចបំផ្លាញ​ព្រៃឈើ​ទូទាំង​ប្រទេស ភាគច្រើន​កើតឡើង​នៅ​ភាគ​ខាងជើង ភាគ​ឥសាន ភាគ​ខាងលិច និង​ភាគ​និរតី​។​
មន្ត្រី​ស្រាវជ្រាវ​ជាន់ខ្ពស់​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ធ្វើការ​ផ្តោតលើ​ធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា របាយការណ៍​របស់​អង្គការ​ដែល​បង្ហាញ​ថា​ព្រៃឈើ​នៅ​កម្ពុជា​នៅ​សល់​៤៦​ភាគរយ មិនមែន​ជា​តួលេខ​ពិតប្រាកដ​ទេ​។ លោក​បន្តថា ទំហំ​ព្រៃឈើ នៅ​មាន​តិច​ជាង​នេះ ដោយសារ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការកាប់​ឈើ​អ​នាធិ​បេត​យ្យ​៕

No comments:

Post a Comment