Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

ព្រះសង្ឃ និង​សកម្ម​ជន​ដីធ្លី ហ៊ុម​ព័ទ្ធ​ សាលាដំបូង​ រាជ​ធានី​ភ្នំពេញ ទាមទារ​ដោះលែង​ មនុស្ស​​ ១០នាក់​

ព្រះសង្ឃ និង​សកម្ម​ជន​ដីធ្លី ហ៊ុម​ព័ទ្ធ​ សាលាដំបូង​ រាជ​ធានី​ភ្នំពេញ ទាមទារ​ដោះលែង​ មនុស្ស​​ ១០នាក់​


ដោយ៖​ ញឹម សុខន​ / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

ព្រះសង្ឃនិងសកម្មជនដីធ្លី នាំគ្នាមកសាលាដំបូងរាជធានី ដើម្បីទាមទារឲ្យដោះលែងលោក វន់ ពៅ ព្រមទាំងមនុស្សដែលត្រូវចាប់ខ្លួនកាលពីម្សិលមិញ១០នាក់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅតំបន់រោងចក្រយ៉ាកជីន (រូបភាពដោយ ញឹម​ សុខន)
ព្រះសង្ឃ សកម្មជន​ជន​ដីធ្លី និង​ក្រុម​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ហ៊ុម​ព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ដោះ​លែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ដីធ្លី និង​កម្មករ​ទាំង ១០​នាក់ ដែល​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ម្សិលមិញ​។​
ការហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​នៅពេល​មាន​សេចក្តីរាយការណ៍​មក​ថា លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន ប្រជា​សហគមន៍​បឹងកក់ លោក ពុទ្ធិ​ស័ក្កិ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​។​
​បើ​តាម​សេចក្តីរាយការណ៍ មាន​ការបិទ​​កំណាត់​ផ្លូវ​មុនី​រ៉េតពីរកន្លែង​ផង​ដែរ​ ដោយ​​មួយ​កន្លែង​នៅ​ក្បែរ​រូបសំណាក​នាង​គ​ង្ហី​ង ជាប់​របង​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ និង​មួយ​កន្លែង​ទៀត​នៅមុខ​ធនាគារ​អេស៊ីលីដា ក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
នៅ​ម៉ោង​៩ព្រឹកនេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ ៤០០នាក់ ត្រូវ​បាន​បញ្ជូនទៅកាន់​ទីនោះ។
គួរបញ្ជាក់​ថា កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែ​មករា ម្សិលមិញ​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន មនុស្ស ១៥​នាក់ ក្នុងនោះ​មាន​លោក​វន់ ពៅ លោក ថេង សាវឿន លោក​ពុទ្ធិ​ស័ក្កិ និង​កម្មករ ព្រមទាំង​ព្រះសង្ឃ​៥​អង្គ នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ​រវាង​កម្លាំង​ទ័ព​ឆត្រយោង​៩១១ និង​ក្រុម​កម្មករ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តែ​ទោះជា​យ៉ាងណា នៅ​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ដដែល ព្រះសង្ឃ ៥​អង្គ​ត្រូវបាន​ដោះ​លែង​​វិញ​។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ បាន​កើតឡើង​ដោយសារ កម្មករ​រាប់ពាន់​នាក់​នៅ​តំបន់​សេដ​កិច្ច​ពិសេស​ភ្នំពេញ​ដែល​នៅ​ក្បែរ​នោះ តវ៉ា​ទាម​ទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន ៣​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​នេះ ហើយ​ឈានដល់​ការ​ប៉ះ​ពាក្យសម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា រហូត​ដល់​ផ្ទុះ​ហិង្សា​៕


No comments:

Post a Comment