Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

កង​រាជ​អាវុធ​ហត្ថ បើក​ប្រតិបត្តិការ​ បង្ក្រាប​ បាតុកម្ម​ បិទ​ផ្លូវ​ របស់​ វិទ្យុ​សំបុក​ឃ្មុំ​ - មនុស្ស​ យ៉ាង​ហោច​ណាស់ ៥​នាក់​ រង​របួស​

ការ​បង្ក្រាប​ទៅលើ​បាតុករ ទាម​ទាររបស់​វិទ្យុសំបុក​ឃ្មុំ នៅ​ព្រឹក​ថ្ងៃទី ២៧មករា ២០១៤។
ការ​បង្ក្រាប​ទៅលើ​បាតុករ ទាម​ទាររបស់​វិទ្យុសំបុក​ឃ្មុំ នៅ​ព្រឹក​ថ្ងៃទី ២៧មករា ២០១៤។
RFI/Siv Channa

កង​រាជ​អាវុធ​ហត្ថ បើក​ប្រតិបត្តិការ​ បង្ក្រាប​ បាតុកម្ម​ បិទ​ផ្លូវ​ របស់​ វិទ្យុ​សំបុក​ឃ្មុំ​ - មនុស្ស​ យ៉ាង​ហោច​ណាស់ ៥​នាក់​ រង​របួស​

ដោយ អ៊ឹម រចនា / RFI | ២៧​ មករា ២០១៤
បាតុកម្ម​បិទ​ផ្លូវ​របស់​លោក​ម៉ម សូណង់ដូ និង​អ្នក​គាំទ្រ​ជា​ច្រើន​រយ​នាក់ នៅទី​បំផុត​ទៅត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ប៉េអឹម ប្រើ​គ្រាប់​បែក​ផ្សែង និង​វាយ​បង្ក្រាប នៅ​មុខ​ក្រសួង​ព័ត៌មាន លើ​កំណាត់​ផ្លូវ​ព្រះ​មុនីវង្ស។ មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់ បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍បង្ក្រាប​បាតុកម្ម​​នេះ។ ក្រុម​សង្គម​ស៊ីវិល បាន​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ ប៉ុន្តែ​មន្ដ្រី​ប៉េអឹម លើក​ឡើង​ថា ប្រសិន​បើ​បាតុកម្ម​នេះ ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​បិទ​ផ្លូវ នោះ​ក៏​គ្មាន​ការ​បង្ក្រាប​នេះ កើត​ឡើង​ដែរ។

ក្រុម​កង​រាជអាវុធ​ហត្ថជា​ច្រើន​រយ​នាក់ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានបើក​ប្រតិបត្តិការ​បង្ក្រាប​លើ​ហ្វូង​បាតុករ ដែល​អង្គុយ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ព្រះ​មុនីវង្ស មុខ​ក្រសួង​ព័ត៌មាន។ ជា​បាតុកម្ម​​តវ៉ា ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្ដល់​ហ្វ្រេកង់​ផ្សាយ​ទូរទស្សន៍ និង​កម្លាំង​ផ្សាយ​បន្ត​ដល់​វិទ្យុ​សំបុក​ឃ្មុំ​តាម​បណ្ដា​ខេត្ត។

សំឡេង​គ្រាប់​បែក​ផ្សែង​ផ្ទុះ​ឡើង​បន្ត​បន្ទាប់ តាម​ដោយ​ផ្សែង​ស ហុយ​ពាស​ពេញ​ផ្លូវ។ បាតុករ​​រត់​ប្រសាច ពេល​ឃើញ​​វត្តមាន​របស់​​កង​រាជអាវុធ​ហត្ថ ​ប្រដាប់​ដោយ​ខែល និង​ដំបង​ផង​នោះ ដើរ​តម្រង់​មក​រក​ខ្លួន។ បន្ទាប់​ពី​ប្រើ​គ្រាប់​បែក​ផ្សែង កង​កម្លាំង​ប៉េអឹម បាន​បណ្ដេញក្រុម​បាតុករ រហូត​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ទើប​ត្រឡប់​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​វិញ។ នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ដែរ លោក ម៉ម សុណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ត្រូវ​បាន​អង្គរក្ស​របស់​លោក ជម្លៀស​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​សុវត្ថិភាព។
 
មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់ រង​របួស​នៅ​ក្នុង​ការ​បង្ក្រាប​បាតុករ នៅ​មុខ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​មករា។ នេះ​បើ​តាម​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក។ លោក​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​អ្នក​ទាំង​៥​ដែល​របួស​នោះ មាន​៣​នាក់​រង​របួស​ធ្ងន់ ដោយ​បែក​ក្បាល។ ក្រៅ​ពី​នោះ ក៏​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ពីរ​​នាក់ ប៉ុន្តែ​ក្រោយ​មក​ក៏​ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​មក​វិញ។ ចំណែក​លោក​អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​វិញ បាន​មាន​ប្រសាសន៍​ប្រាប់​ថា អ្នក​របួស​មាន​រហូត​ដល់​ទៅ​៧​នាក់​ឯ​ណោះ។

នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ចន្ទ​នេះ ក្រុម​បាតុករ​ជា​ច្រើន​រយ​នាក់ បាន​ហែ​ចេញ​ពី​ចំណុច​​ស្ពាន​នាគ ក្បែរ​វត្ត​ភ្នំ ដោយ​មាន​ទាំង​លើក​​ប​ដា​រ​ និង​ស្រែក​​ទាម​​ទារ​ហ្វ្រ​កង់​​ទូ​រ​ទស្ស​ន៍​ និង​​កម្លាំង​​ផ្សា​យ​​តាម​​បណ្ដា​​ខេត្ត​​​ផង។  ក្រុម​អ្នក​តវ៉ា បាន​ដើរ​មួយ​ជុំ​វត្ត​ភ្នំ កាត់​តាម​ស្ថានទូត​អាមេរិក និង​បាន​ទៅបិទ​ផ្លូវ​នៅ​មុខ​​​ក្រសួង​ព័ត៌មាន នៅ​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ដោយ​មាន​ការ​រា​រាំង​ជា​ច្រើន​ដំណាក់​កាល ពីសំណាក់​​ក្រុម​សមត្ថកិច្ច និង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ។

គួរ​ជម្រាប​ជូន​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦​មករា បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក​ម៉ម សុណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដោយ​បាន​បញ្ជាក់​រួច​ហើយ​ថា មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៧​មករា​នេះ​ទេ។ ហើយ​ថា ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​ណាមួយ​នោះ លោក​ម៉ម សូណង់ដូច ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ប៉ុន្តែ​លោក ម៉ម សូណង់ដូ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​មករា​នេះ មុន​ពេល​ចាប់​ផ្ដើមក្បួន​បាតុកម្ម បាន​មាន​ប្រសាសន៍​ថា លោក​ចូល​រួម​បាតុកម្ម​នេះ ក្នុង​នាម​ជា​អ្នក​គាំទ្រ មិន​មែន​ជា​អ្នក​ដឹក​នាំ​ទេ។ ហេតុ​នេះ លោក​មិន​ទទួល​ខុស​ត្រូវ​លើ​ហេតុការណ៍​ប៉ះ​ទង្គិច​ណាមួយ ដែល​អាច​នឹង​កើត​មាន​ឡើយ។

ក្រុម​សង្គម​ស៊ីវិល បាន​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ ប៉ុន្តែ​មន្ដ្រី​ប៉េអឹម​នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ លើក​ឡើង​ថា ប្រសិន​បើ​បាតុកម្ម​ ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​បិទ​ផ្លូវ នោះ​ក៏​គ្មាន​ការ​បង្ក្រាប​នេះ កើត​ឡើង​ដែរ៕


1 comment:

  1. Anonymous3:40 PM

    នៅស្ងៀមដល់ណាទៀត....

    ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
    បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
    ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
    ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
    ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
    អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។
    «ហ៊ានស្លាប់ដើម្បីរស់»

    ReplyDelete