Paris Peace Accords 23 Oct. 1991

Wednesday, January 1, 2014

សោភ័ណអង្គរ



សោភ័ណអង្គរ

ពេលព្រឹកពណ៌ប្រាក់ឆ្លាក់ក្បាច់រចនា
អង្គរចេស្តាសង្ហាជ័យឬទ្ធិ
កំពូលត្រដែតសោភ័ណប្រណីត
ឆ្លាក់ក្នុងដួងចិត្តកូនខ្មែរប្រុសស្រី។

ពេលល្ងាចពណ៌មាសឧិភាសត្រកាល
អង្គរជាថ្នាលវប្បធម៌ស្កឹមស្កៃ
បុរេប្រវត្តិខ្មែរខ្ពស់ស្បើមក្រៃ
រហូតសព្វថ្ងៃអង្គរស្តែងប្រាប់។

ស្រះស្រង់ថ្លាយង់ឆ្លុះភាពបវរ
ជាតិខ្មែរធ្លាប់ឈរស្រាក់ដៃស្វាហាប់
កសាងប្រទេសល្បីល្បាញចំណាប់
ពេលនេះសល់ស្រាប់ភស្តុតាងវិចិត្រ។

ចុងត្នោតប្រឹងអើតជំទើតកាយា
ប្រជែងចេស្តាអង្គរប្រណីត
អាកាសស្រស់ថ្លាមេឃខៀវល្អពិត
ហាក់ពរអម្រិតជូនខ្មែរទាំងឡាយ។

វាលស្មៅបំព្រងយោងសោភ័ណផ្កា
គន់ជាប់ចិន្តាទុក្ខារសាយ
បានយល់អង្គរបុរីឆើតឆាយ
ចិត្តរែងសប្បាយហាក់ឃើញត្រៃត្រឹង្ស។

អ្នកស្រីកែវច័ន្ទបូរណ៍


1 comment:

  1. Anonymous3:26 AM

    អង្គរ has no more សោភ័ណ because Youn has stolen it.

    ReplyDelete