Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

គណៈប្រតិភូ​ សហភាព ​ស​ហ​ជីព​ អន្តរជាតិ ជំរុញ​ ឲ្យ​រដ្ឋាភិបា​ល បើក​កិច្ច​ពិ​ភាក្សា ឡើងវិញ ​លើ​ប្រាក់​ឈ្នួល ​អប្បបរមា​​



គណៈប្រតិភូ​ សហភាព ​ស​ហ​ជីព​ អន្តរជាតិ ជំរុញ​ ឲ្យ​រដ្ឋាភិបា​ល បើក​កិច្ច​ពិ​ភាក្សា ឡើងវិញ ​លើ​ប្រាក់​ឈ្នួល ​អប្បបរមា​​

VOD |  ១៣ មករា ២០១៤

គណៈប្រតិភូ​ សហភាព​ ស​ហ​ជីព​ អន្តរជាតិ​ ប្រចាំ​កម្ពុជា (ITUC-CC)  នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ បើក​កិច្ចចរចា ​លើ​ការដំឡើង ​ប្រាក់​ឈ្នួល​គោល ​ដល់​កម្មករ​ បន្ថែម, ដោះលែង ​ជនជាប់ចោទ​ ទាំង​ទាំង​ ២៣​នាក់, និង​បញ្ឈប់​ ការគំរាមកំហែង​ លើ​សហជីព​។​

​តំណាង​គណៈប្រតិភូ​សហ​ភាព​សហជីព​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក JAAP WIENEN មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សហជីព មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​ពី​ការសម្លាប់ និង​ការចាប់ខ្លួន​មនុស្ស និង​ការបិទ​ការពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​។​លោក​បន្តថា ប្រាក់​ឈ្នួល​១០០​ដុល្លារ​សម្រាប់​កម្មករ គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ សម្រាប់​ការរស់នៅ​ដ៏​សមរម្យ​សម្រាប់​កម្មករ​ទេ​។

​លោក JAAP WIENEN ឲ្យដឹងទៀតថា​«​លោកនាយក​រដ្ឋមន្ត្រី បាន​រៀបចំ​ការ​ឲ្យមាន​គណៈកម្មកា​រ​ក្នុង​ការសិក្សា​ប្រាក់​ឈ្នួល​អប្បបរមា ដែល​វា​ជា​រឿង​ល្អ​មួយ តែ​មិន​មាន​តម្លៃ​ទេ ប្រសិនបើ​គណៈកម្មាធិកា​រ​នេះ ចំណាយ​ពេល​មួយ​ខែ​ហើយ​ទៅ​មួយ​ខែ​ទៀត​ក្នុង​ការសិក្សា ដោយសារ​សព្វថ្ងៃ​មនុស្ស​រំពឹងថា​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​បន្ថែម​។ បើ​មិន​មាន​ការពិភាក្សា​ទេ ដូច្នេះ​មូលដ្ឋាន​នៃ​ការ​ប្រឈម និង​ហិង្សា នឹង​មិន​ចប់​ទេ​»​។  លោក អំពាវនាវ​ឲ្យ​ដក​ការគម្រាមកំហែង​ដល់​សហជីព ដោះលែង​មនុស្ស​ទាំង​២៣​នាក់ តាម​ដែល​អាច​ធ្វើទៅបាន និង​ដក​ការចោទប្រកាន់​ទៅលើ​លោក រ៉ុង ឈុន​។​

​លិខិត​ចំហ​រួមគ្នា​របស់​សហជីព​ទាំង​៨ ចុះ​ថ្ងៃ​ទី​១២ ខែ​មករា បានឲ្យដឹងថា ក្រោយពី​មាន​ការបង្ក្រាប ដោយ​ហិង្សា​យ៉ាង​ឃោរឃៅ​យង់ខ្នង និង​ហួសចិត្ត​មិន​គួរឲ្យ​ជឿ ពី​កម្លាំង​រដ្ឋាភិបាល លើក​ម្មករ​ទាមទារ ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ បណ្តាលឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ៤០​នាក់​របួស និង​២៣​នាក់​ត្រូវបាន​ឃុំខ្លួន​។ សហជីព​ទាំងនេះ​អំពាវនាវ ឲ្យ​រដ្ឋាភិបាល និង​ភាគី​រោងចក្រ រៀបចំ​បើក​ការចរចា​ពី​ការដំឡើង​ប្រាក់​ឈ្នួល​បន្តទៀត បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ស៊ើបអង្កេត​ដល់​កងកម្លាំង និង​អ្នកបញ្ជា​ឲ្យ​បាញ់​លើ​ក​ម្មករ​នោះ មក​ផ្តន្ទាទោស និង​សង​សំណង​ដល់​ជនរងគ្រោះ រួម​ទាំង​ដោះលែង​អ្នក​ចាប់​ខ្លួន​ទាំង​២៣​នាក់ និង​ស្នើ​ឲ្យ​ភាគី​តំណាង​រោងចក្រ ដក​ពាក្យបណ្តឹង​ដែល​ប្តឹង​មន្ត្រី​សហជីព​។​

(ក្រាហ្វិកប្រាក់ឈ្នួលកម្មកររោងចក្រ ដែលត្រូវបានដំឡើងចាប់ពីឆ្នាំ២០០០/ដោយ ស៊ុន ណារិន)
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឲ្យ​លោក គាត ឈ​ន់ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​អំពី​លទ្ធភាព​នៃ​ការដំឡើង​ប្រាក់​បៀរ​វត្សរ៍​ដល់​ មន្ត្រីរាជការ និង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ​។​
​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក  រ៉ុង ឈុន មានប្រសាសន៍ថា សហភាព​សហជីព​អន្តរជាតិ មាន​តួនាទី​សំខាន់​បំផុត​សម្រាប់​បេសកកម្ម​នៅ​កម្ពុជា​ក្នុងការ​ទាមទារ​ ប្រាក់​ឈ្នួល​គោល ១៦០ ដុល្លារ ដល់​កម្មករ​កម្មការិនី ។ លោក​សង្ឃឹមថា សហភាព​សហជីព​អន្តរជាតិ​នឹង​ចូលរួម​ជួយ​ជំរុញ​ឲ្យ​ស្ថានភាព​កម្ពុជា​ផ្តល់​ ដំណោះស្រាយ​ជូន​កម្មករ​កម្មការិនី​ឲ្យបាន​សមរម្យ​។​

​សហភាព​សហជីព​អន្តរជាតិ តំណាង​ឲ្យ​កម្មករ​១៧៥​លាន​នាក់​នៃ​១៥០​ប្រទេស នៅលើ​ពិភពលោក៕









No comments:

Post a Comment