Paris Peace Accords 23 Oct. 1991

Monday, January 20, 2014

អនុប្រធាន​ សមាគម​ ប្រជាធិបតេយ្យ ​ឯករាជ្យ​ សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ ​ត្រូវ​ បាន​ដោះ​លែង ​វិញ​ហើយ​ នៅ​ព្រឹក​​នេះ ក្រោយ​ពី​សមត្ថកិច្ច​ បញ្ចប់​ការ​សាក​សួរ


សន្តិសុខបំបែកការជួបជុំ​របស់តំណាងសហគមន៍ នៅ​មុខវត្តឧណ្ណាលោម ថ្ងៃទី១៩ មករា ២០១៤ @rfi/siv chhana

អនុប្រធាន​ សមាគម​ ប្រជាធិបតេយ្យ ​ឯករាជ្យ​ សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ ​ត្រូវ​ បាន​ដោះ​លែង ​វិញ​ហើយ​ នៅ​ព្រឹក​​នេះ ក្រោយ​ពី​សមត្ថកិច្ច​ បញ្ចប់​ការ​សាក​សួរ

RFI | 20 Jan. 2014

លោក​សុខ ឈុនអឿង អនុប្រធាន ​សមាគម ​ប្រជាធិបតេយ្យ​ ឯករាជ្យ​ សេដ្ឋកិច្ច​ ក្រៅ​ប្រព័ន្ធ ​ត្រូវ​ បាន​ដោះ​លែង ​វិញ​ហើយ ​នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​សមត្ថកិច្ច​ បញ្ចប់​ការ​សាក​សួរ។  នេះ ​បើ​ តាម​ការ​ ឲ្យ​ដឹង ​របស់ ​មន្ដ្រី​ស៊ើប​អង្កេត​ អង្គការ​លីកាដូ។  អនុប្រធាន​ សមាគម​ ប្រជាធិបតេយ្យ ​ឯករាជ្យ ​សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ ត្រូវ​ បាន​ចាប់​ខ្លួន ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ​ម្សិលមិញ នៅ​ក្នុង​ការ​ជួប​ជុំ ​បួងសួងសូម ​ ឲ្យ​មាន​ការ​ដោះ លែង​ សកម្មជន​ ទាំង​២៣​នាក់ និង​ត្រូវ ​បាន​ឃាត់​ខ្លួន​ទុក​ នៅ​ស្នងការ នគរបាល ​រាជធានី​​ភ្នំពេញ​​ អស់​ពេល​ មួយ​យប់។


ក្រោយ​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​សាក​សួរ​អស់​រយៈ​ពេល​មួយ​យប់ នៅ​ទី​បំផុត​ទៅ លោក​សុខ ឈុនអឿង ប្រធាន​ស្ដី​ទីសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ចេញ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​​​ហើយ នៅម៉ោង​ជាង​១០ ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​មករា​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។

ប្រធាន​ស្ដី​ទីសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​សុខ ឈុនអឿង ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ខណៈ​ដែល​លោក​និង​សកម្មជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ​កំពុង​​ជួប​ជុំនៅ​មុខ​ព្រះ​អង្គ​ដង​កើ ​ដើម្បី​​អុជ​ធូប បួងសួង​​ សុំ​ឲ្យ​មាន​ការ​ដោះ លែង​សកម្មជន​ទាំង​២៣​នាក់​។ លោក​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ ​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​សាកសួរ​​នៅ​ស្នងការនគរបាល​រាជធានី​​ភ្នំពេញ​អស់​មួយ​យប់​។ គ្មាន​ការ​បញ្ជាក់​ណាមួយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា ការ​ឃាត់​ខ្លួន​លោក​សុខ ឈុនអឿន ធ្វើ​ឡើង​ដោយ​​សារ​មូលហេតុ​អ្វី​ឡើយ។

​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​២០​មករា​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​សុខ ឈុនអឿង ប្រធាន​ស្ដី​ទីសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល ​​អាជ្ញាធរ​ក្រុង ​ពុំ​បាន​បង្ហាញ​ដីកា​ដល់​សាមី​ខ្លួន​តាម​នីតិវិធី​ច្បាប់​​ទេ នៅ​ពេល​ចាប់​ខ្លួន​លោក​សុខ ឈុនអឿង។​​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ចាត់​ទុកទង្វើ​របស់​អាជ្ញាធរ​ ក្រុង​ភ្នំពេញ ថាបាន​និង​កំពុង​រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​យ៉ា​ង​ធ្ងន់ធ្ងរ​ជា​ទី​បំផុត ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

វិទ្យុ​បារាំង​អន្ដរជាតិ មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ តែ​ត្រូវ​បាន​ចុច​បិទ៕



No comments:

Post a Comment