សហជីព និង កម្មករ មិនព្រមទទួល យកប្រាក់ខែ១០០ដុល្លារ ហើយបន្ត ធ្វើកូដកម្ម
គង់ សុឋានរិទ្ធ \ វីអូអេ | 02 មករា 2014
ភ្នំពេញ — ក្រុម សហជីព និង កម្មករ បានច្រានចោល ការដំឡើង ប្រាក់ឈ្នួលគោលកម្មករ រោងចក្រ ត្រឹម ១០០ដុល្លារអាមេរិក ក្នុងមួយខែ ដោយរក្សា ជំហរធ្វើបាតុកម្ម ដើម្បីទាមទារ ការដំឡើង ប្រាក់ឈ្នួល នេះឲ្យដល់ ១៦០ដុល្លារអាមេរិក ក្នុងមួយខែ។
រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃអង្គារ បានសម្រេច ឲ្យមានការ ដំឡើង ប្រាក់ខែ គោល ពីចំនួន ៨០ដុល្លារ ក្នុងពេលបច្ចុប្បន្ន ឲ្យដល់ ១០០ដុល្លារ សម្រាប់ កម្មករ ផ្នែក កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែក ជើងហើយ ការដំឡើង ប្រាក់ខែ នេះនឹង អនុវត្ត ចាប់ពី ថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០១៤តទៅ។
លោកអាត់ ធន់ ប្រធានសហព័ន្ធសហជីពCCAWDU មានប្រសាន៍នៅថ្ងៃពុធនេះថាទាំងសហជីពទាំងកម្មករមិនយល់ស្របលើការដំឡើងប្រាក់ឈ្នួលនេះទេ។
«ខាងសហជីពបានប្រជុំគ្នាហើយថាចំនួននេះនៅតែជាចំនួនតិចទេហើយយើងចង់ឲ្យមានការជជែកគ្នាថាតើខាងរោងចក្រនិងខាងរដ្ឋាភិបាលមានលទ្ធភាពត្រឹមប៉ុន្មាន។ខ្ញុំបានជជែកជាមួយកម្មករហើយពួកគេមិនទាន់យល់ព្រមទេ»។
ក្រុមកម្មកររោងចក្របានចាប់ផ្តើមធ្វើបាតុកម្មនិងកូដកម្មជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៤ខែធ្នូគឺនៅពេលដែលគណៈកម្មការក្រុមប្រឹក្សាការងាររបស់រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែអប្បបរមារបស់កម្មករដល់ត្រឹមតែ៩៥ដុល្លារក្នុងមួយខែ។ក្រុមកម្មករនិងសហជីពអះអាងថាប្រាក់ខែនេះមិនអាចស្មើល្មមនឹងអតិផរណានៃតម្លៃទំនិញនៅលើទីផ្សារសព្វថ្ងៃបានទេ។
ពួកគេបានទាមទារប្រាក់ខែគោលទាបបំផុតចំនួន១៦០ដុល្លារក្នុងមួយខែប៉ុន្តែរដ្ឋាភិបាលនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បដិសេធការដំឡើងប្រាក់ខែនេះ។
ក្រុមសហជីពនិងកម្មករបានដឹកនាំបាតុកម្មចំនួនបីថ្ងៃកាលពីសប្តាហ៍មុននិងដើមសប្តាហ៍នេះនៅពីមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមិនបានលទ្ធផលអ្វីនៅឡើយ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថាបើទោះជាប្រាក់ខែកម្មករដល់១០០ដុល្លារក្នុងមួយខែក៏ពួកគេនៅតែមិនអាចចាយវាយគ្រប់គ្រាន់ដែរ។
«១០០ដុល្លារហ្នឹងក៏កម្មករចាយមិនគ្រប់គ្រាន់ដែរ។អតិផរណាទីផ្សារឡើង ដូច្នេះនៅពេលដែលបៀវត្សរ៍កម្មករអត់ឡើង កម្មករនឹងធ្វើចំណាកស្រុក។កាលណាកម្មករចំណាកស្រុកឧស្សាហកម្មកាត់ដេរដួលឯង។ដូច្នេះយើងគួរតែដំឡើងបៀវត្សរ៍ឲ្យកម្មករបានរស់ដើម្បីទប់ស្កាត់កម្មករកុំឲ្យធ្វើចំណាកស្រុក រីឯឧស្សាហកម្មកាត់ដេរក៏ចំណេញដែរ»។
រោងចក្រកាត់ដេរគឺជាឧស្សាហកម្មដ៏មានសារៈសំខាន់បំផុតក្នុងប្រទេសកម្ពុជាដែលបម្រើឲ្យការនាំចេញដ៏លើសលុបរបស់ប្រទេសក្រីក្រនេះ។
កម្មករច្រើនជាង៤០ម៉ឺននាក់កំពុងបម្រើការក្នុងវិស័យនេះ។
កញ្ញាឈាង ធីតា បម្រើការនៅរោងចក្រគីនតាយ នៅតាមបណ្តោយផ្លូវជាតិលេខ២ប្រតិកម្មដោយកំហឹងហើយមិនទទួលយកការដំឡើងប្រាក់ឈ្នួលត្រឹម១០០ដុល្លារនេះទេដោយសារនាងគិតថាប្រាក់ឈ្នួលនេះនៅតែមិនគ្រប់គ្រាន់។
«ខ្ញុំនិយាយមែនទែនទៅគ្រាន់តែឆ្កែពួកវាក៏ស៊ីសាច់គោដែរ ទំរាំពួកខ្ញុំមិនដែលបានសាច់គោមួយខាំស៊ីម្តងផង»។
គេនៅមិនទាន់ដឹងថាពីការណាត់ជួបចរចារវាងក្រុមសហជីពជាមួយនឹងថៅកែរោងចក្រដើម្បីដោះស្រាយវិបត្តិដំឡើងប្រាក់ខែកម្មករនៅពេលណានៅឡើយ។
លោកខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនបានឆ្លើយតបទូរស័ព្ទរួមទាំងសារអេឡិកត្រូនិកទេ។
ទោះជាយ៉ាងណាក្រុមសហជីពនិងកម្មករគ្រោងនឹងធ្វើបាតុកម្មនៅតាមតំបន់រោងចក្ររបស់ខ្លួនចាប់ពីថ្ងៃព្រហស្បតិ៍តទៅ៕

In the west even people who pick up fruit they still make more than 100 dollars a day.My poor cambodian to get 100 dollars you have to work 30 days.But busted hun sen and his dogs are millionaire.Wake up Wake up Brothers and sisters .
ReplyDelete