Paris Peace Accords 23 Oct. 1991

Saturday, January 4, 2014

គណបក្ស​ សង្គ្រោះ​ជាតិ អំពាវនាវ​ ឲ្យ​បាតុករ​ រក្សា​ ភាព​ស្ងៀមស្ងាត់​ មួយរយៈ​​

គណបក្ស​ សង្គ្រោះ​ជាតិ អំពាវនាវ​ ឲ្យ​បាតុករ​ រក្សា​ ភាព​ស្ងៀមស្ងាត់​ មួយរយៈ​​


ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​បាតុករ និង​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈពេល ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​​ជៀសវាង​ការប្រឈមមុខ​ដោយ​អំពើ​ហិង្សា​ណាមួយ​ជាយថាហេតុ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​រសៀល​ថ្ងៃ​ទី​០៤​ខែ​មករា បានសរសេរថា ដើម្បី​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​បាតុករ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈពេល និង​មិន​ត្រូវ​តបត​ទៅ​នឹង​អំពើហិង្សា ដែល​ប្រព្រឹត្ត​ដោយ​​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​ស៊ីវិល​ទាំងនោះ​ទេ ហើយ​ត្រូវ​ចាកចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ជៀស​វាង​ការប្រឈមមុខ​ដោយ​អំពើ​ហិង្សា​ណាមួយ​ជាយថាហេតុ​។​

សេចក្តីថ្លែងការណ៍​ដដែល បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​យុទ្ធវិធី​ថ្មី ក្នុង​ការតស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការទាមទារ​ឲ្យមាន​កែ​ទម្រង់​ការ​បោះឆ្នោត និង​ធ្វើ​ការបោះឆ្នោត​ឡើងវិញ នៅ​ពេល​ឆាប់ៗ​នេះ​។
ការអំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​បន្ទាប់​ពី​មានការ​បំបែក​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង​១១:៣០​នា​ទីនេះ ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ មិន​ឲ្យមាន​ការជួបជុំ​ធ្វើ​បាតុកម្ម​នៅ​ទីនោះ​ទៀត ចាប់ពី​ថ្ងៃ​ទី​០៤​ខែ​មករា​នេះ រហូត​ដល់​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ត្រឡប់​ទៅ​រក​ភាពប្រក្រតី​វិញ​៕

No comments:

Post a Comment