លោក ស៊ូរិយ៉ាប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ RFI
ពេលវេលា សមស្រប ដើម្បី បញ្ចប់ជម្លោះ នយោបាយ បានមកដល់ហើយ!
ពុធ ១៥ មករា ២០១៤
ភាពតានតឹង នយោបាយ នៅក្រោយ ការបោះឆ្នោត រហូតឈានដល់ផ្ទុះ អំពើហិង្សា កាលពីដើមខែ មករានេះ ដល់ពេល ដែលត្រូវ បញ្ចប់ហើយ។ មានហេតុផល មួយចំនួន ដែលបញ្ជាក់ ថា, ស្ថានភាព អាចនឹងឈាន ទៅដល់ ទីបញ្ចប់បាន។ ហេតុផល សំខាន់ ជាងគេ គឺ, ផលវិបាក នៃបញ្ហា ដែលបានកើតឡើង បានធ្លាក់ ទៅលើគណបក្ស ជាប់ឆ្នោត ទាំងពីរ, ជាពិសេស ទៅលើ រដ្ឋាភិបាល តែម្តង ប្រៀបបានទៅ នឹងការបាចអង្ក្រាម បញ្ច្រាសខ្យល់។ ដូច្នេះ វត្តមាន របស់ អ្នករាយការណ៍ ពិសេស ខាងសិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា គឺ ជាឱកាស ដ៏ល្អ ដែលមិនគួរ មើលរំលង។ តើ អ្នកនយោបាយខ្មែរ នឹងចាប់យក ឱកាសល្អនេះ ដើម្បី បញ្ចប់ការប្រឈម មុខដាក់គ្នា ដែរ ឬទេ?
«ក្រោយពេលភ្លៀងធ្លាក់ មេឃស្រឡះ» នេះជាសុភាសិតដែលខ្មែរយើងបានស្គាល់ច្បាស់ទាំងន័យត្រង់ និងន័យធៀប។ តាមរយៈសុភាសិតនេះ គេអាចរំពឹងថា បញ្ហានយោបាយក្រោយការបោះឆ្នោតដែលអូសបន្លាយជាច្រើនខែមករហូតដល់ ផ្ទុះអំពើហិង្សាកាលពីពេលថ្មីៗនេះទំនងជាដល់ពេលបញ្ចប់ហើយ។
ក្តីរំពឹងថាអាចនឹងដល់ពេលបញ្ចប់បញ្ហានៅពេលនេះមិនមែនជាការ ផ្តេកផ្តួលទៅលើព្រេងសំណាងតាមបែបអបិយជំនឿនោះទេ ប៉ុន្តែ វាក៏មានហេតុផលសត្យានុម័តមួយចំនួនដែលជំរុញឲ្យអ្នកនយោបាយ ត្រូវតែបញ្ចប់បញ្ហាដែរ។ ហេតុផលសំខាន់ជាងគេគឺផលវិបាកធំធេងនៅចំពោះមុខប្រសិនបើជម្លោះ នៅតែអូសបន្លាយ។ ផលវិបាកដែលគេបានមើលឃើញតាំងពីដើមទីមកនោះបានស្តែងឡើងកាន់តែ ច្បាស់ក្រឡែត។
បើគ្មានដំណោះស្រាយទេ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជានឹងដំណើរការទៅមុខដោយលំ បាកបំផុតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីគ្រប់មជ្ឈដ្ឋានជាពិសេស ពីសហគមន៍អន្តរជាតិ។ ចំណែកឯបក្សប្រឆាំងវិញក៏ត្រូវខាតបង់ពេលវេលាក្នុងការប្រមែប្រមូល មនុស្សធ្វើបាតុកម្មហើយត្រូវប្រឈមមុខនឹងការបង្ក្រាបផងដែរខណៈដែល សមត្ថកិច្ចមិនអនុញ្ញាតឲ្យមានការជួបជុំធ្វើបាតុកម្មទៀតនោះ។
មានកាលៈទេសៈអំណោយផលមួយចំនួនដែលអ្នកនយោបាយគួរតែចាប់យក។ ជាក់ស្តែង ក្រុមបញ្ញវន្ត អ្នកវិភាគ និងសង្គមស៊ីវិលក្នុងស្រុក នាំគ្នាសស្រាក់សស្រាំយ៉ាងខ្លាំងក្នុងការផ្តល់គំនិតយោបល់ឲ្យអ្នក នយោបាយដោះស្រាយបញ្ហា។ ស្របពេលជាមួយគ្នានេះ វត្តមានរបស់លោក សុរិយា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅ កម្ពុជាគឺជាពេលវេលាដ៏សំខាន់មួយទៀត។ សំខាន់នៅត្រង់ថា លោកស៊ូបេឌីដែលបានជួបពិភាក្សាការងារជាមួយគ្រប់ភាគីទាំងអស់អាច ដើរតួជាអ្នកសម្របសម្រួលរឿងនេះបានប្រសិនបើភាគីនយោបាយខ្មែរពិតជាចង់ ដោះស្រាយបញ្ហាមែននោះ។
សូមកុំភ្លេចថា ការប្រើប្រាស់តួនាទីរបស់លោក ស៊ូបេឌី ដើម្បីស្រាយបញ្ហានៅពេលនេះនឹងផ្តល់ផលចំណេញពីរក្នុងពេលដំណាលគ្នា៖ ទី១៖ បញ្ហានយោបាយផ្ទៃក្នុងជាតិត្រូវបានដោះស្រាយដោយរក្សាបានមុខមាត់រវាង ភាគីទាំងសងខាងនិងទី២៖ ការសាទពីសហគមន៍អន្តរជាតិនឹងត្រូវកើតឡើង។ តើនេះមិនមែនជាព្រួញមួយបាញ់បានសត្វពីរទេឬ?
ពិតណាស់ថា បញ្ហាមុខមាត់នៅតែជារឿងសំខាន់សម្រាប់អ្នកនយោបាយខ្មែរ ប៉ុន្តែ មានរូបមន្តច្រើនយ៉ាងដែលអនុញ្ញាតឲ្យភាគីនីមួយៗចាកចេញពីវិបត្តិនិង ឈានទៅអង្គុយធ្វើការជាមួយគ្នាដោយពេញមុខមាត់បាន។
ចំណុចគន្លឹះក្នុងចំណោមនោះគឺការជជែកគ្នាអំពីកំណែទម្រង់ការបោះឆ្នោត និងថាតើការរៀបចំបោះឆ្នោតអាណត្តិក្រោយនឹងធ្វើនៅពេលណា? នេះជារូបមន្តដែលគេមើលឃើញថាអាចចេញរួចតាមរយៈការធ្វើសម្បទានឲ្យគ្នា ទៅវិញទៅមក។ ពិតហើយថាគណបក្សជាប់ឆ្នោតទាំងពីរនៅតែមិនទាន់ ដាច់ស្រេចអំពីលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែ លទ្ធផលបង្ហាញថា ពលរដ្ឋខ្មែរបានផ្តល់ការគាំទ្រគណបក្សពីរប៉ុណ្ណោះឲ្យដឹកនាំប្រទេស។ ដូច្នេះ គណបក្សទាំងពីរគួរតែឆ្លើយតបនឹងឆន្ទៈរបស់ពលរដ្ឋតាមរយៈការចុះសម្រុង គ្នាដើម្បីធ្វើការបម្រើពលរដ្ឋម្ចាស់ឆ្នោតវិញ។ ដូច្នេះ នេះជាពេលវេលាដែលអ្នកនយោបាយខ្មែរត្រូវរៀនសូត្រពីរបៀបធ្វើការ ជាមួយគ្នាដោយចុះសម្រុង។
ទោះបីជាការជជែកគ្នាអំពីកំណែទម្រង់ការបោះឆ្នោតគឺជាដំណើរការវែងឆា្ង យតទៅទៀត ប៉ុន្តែ អ្វីដែលសំខាន់នៅទីនេះគឺគណបក្សទាំងពីរត្រូវស្រុះស្រួលធ្វើការ ជាមួយគ្នាដើម្បីបញ្ចប់ភាពប្រទូសរាយដែលកំពុងកើតមានបច្ចុប្បន្ននេះ ជាចាំបាច់ពីព្រោះការចំណាយពេលឬកម្លាំងកាយនិងបញ្ញាសា្មរតីជជែក គ្នានៅលើតុចរចាប្រាកដជាចំណេញច្រើនជាងការប្រឈមមុខដាក់គ្នាដោយ កម្លាំងនៅតាមដងផ្លូវ។
ដោយយោងលើហេតុផលសត្យានុម័តទាំនេះ វាជាពេលវេលាសមស្របហើយដែលអ្នកនយោបាយគួរចាប់យកឱកាសនេះដើម្បី បញ្ចប់ការប្រឈមមុខដាក់គ្នា។ បទពិសោធន៍នៃវិបត្តិនយោបាយចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ រហូតដល់សព្វថ្ងៃបានបង្ហាញច្បាស់ណាស់ថា ជម្លោះនយោបាយគឺជាការខាតបង់ធំធេង តែទីបំផុត អ្នកនយោបាយចៀសអង្គុយធ្វើការជាមួយគ្នាមិនរួចឡើយ។ ជាពិសេស បើជម្លោះសព្វថ្ងៃនៅតែបន្ត កម្ពុជានឹងត្រូវបែកបាក់យ៉ាងធ្ងន់ធ្ងរជាងពេលណាៗទាំងអស់៕
We need Subedi,
ReplyDeleteWe need UN.
But quite often UN don't understand deeply about Cambodian crisis. The root of of Cambodian from the past, present and the future is Indochina Federation or also known as the Vietnamization of Cambodia under the so-called Hun Sen regime.
We need Subedi,
We need UN.
But quite often UN don't act on Khmer interests for example Khmer Rouge trial or ECCC.
So all Khmer must understand the root cause of Cambodian crisis and act on our own interest otherwise we will face the same fate as Champa, Lao and Kampuchea-Krom.
Solution:
To protect Khmer and our country from having the same fate as Champa, Lao and Kampuchea-Krom all Khmer both home and abroad must be united and force Hun Sen to go by force and by all means.
លោក សម រង្ស៊ី ថា ការចូលរួមប្រជុំរដ្ឋសភាបាន លុះត្រាតែមានការធានាបោះឆ្នោតឡើងវិញ
ReplyDeleteMr. Sam Rainsy you have done the right things and act on Khmer interests.