Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

Images of the Injured in Monday's Violent Crackdown (Photos: ADHOC, 27 Jan. 2014)









កងកម្លាំ របស់ រដ្ឋាភិបាល ដែលមានច្រើន សន្ធឹកសន្ធាប់ គាំទ្រ ដោយអាវុធវែងខ្លី, កាំភ្លើងបាញ់, ឧស្ម័នបង្ហូរ ទឹកភ្នែក, ដំបងឆក់, ដំបងឈើ, ចម្ពាមកៅស៊ូ, បានវាយបង្រ្កាប ទៅលើក្រុម អ្នកតវ៉ា ដោយសន្តិវិធី ដោយមិនមាន ការទទួលខុសត្រូវ ចំពោះ មុខច្បាប់។  អំពើនេះ បានក្លាយ ជាវប្បធម៌ និទណ្ឌភាពមួយ ដ៏គួរឲ្យភ័យខ្លាច។  ព្រោះ រាល់ពេល មានការបង្រ្កាប បាតុកម្ម ដោយសន្តិវិធី ម្តងៗ បានធ្វើ មានជីវិតមនុស្ស ស្លាប់, រងរបួស, និងចាប់ខ្លួន។   នេះ មិនគិត ដល់ការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ របស់ ប្រជាពលរដ្ឋ ផងទេ។  ជាក់ស្តែង ការបង្រ្កាប បាតុកម្ម ដោយសន្តិវិធី នៅទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃ ទី២៦ ខែមករា ឆ្នាំ២០១៤ យ៉ាងហោច មានបាតុករ ចំនួន១០នាក់ រងរបួស ធ្ងន់ និងស្រាល, និងមាន ការចាប់ខ្លួន ចំនួន២នាក់ ផងដែរ។  និងពេលព្រឹកថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០១៤ មុខក្រសួងព័ត៌មាន សមត្ថកិច្ច បានបើក ការបង្រ្កាប មានអ្នករងរបួស យ៉ាងហោច ៨នាក់ដែរ និងសម្ភារៈ មួយចំនួន ត្រូវ បានរឹបអូស និងបំផ្លាញផងដែរ។

- Photos and captions by ADHOC


No comments:

Post a Comment