២៩ មករា ២០១៤ / 29 Jan. 2014 | ទំព័រភូមិសាស្រ្ត, Cambodia's geography
ជួរភ្នំ ដងរែក / Dangrek mountain range
ជួរភ្នំដងរែក សណ្តូក ពីខាងកើត ទៅខាងលិច, គឺ ពីជ្រលងទន្លេ មេគង្គ ទៅជ្រលងទន្លេ ចៅជ្រះយ៉ា ឬទន្លេ មេណាម នៃប្រទេស ថៃ, ហើយ ជួរភ្នំនេះ ជាជញ្ជាំងថ្ម ក្រែ និងជាមុខ ចំណោតមួយ យ៉ាងវែង បណ្តោយប្រហែល ៣០០ គីឡូម៉ែត្រ និងមានរយៈ កំពស់ ចុះជាលំដាប់ ពីខាងកើត ទៅខាងលិច (គឺ ពី៧០០ ម៉ែត្រ ទៅ២០០ម៉ែត្រ)។ ជួរភ្នំដងរែក មានមុខ ចំណោត ខាងលើខ្ពង់ រាបខ្មែរ ខាងជើង, តែ មានចំណោត យ៉ាងទេរទាប ទៅខាងប្រទេស ថៃ ដែលពីខាងកើត ទៅខាងលិច កំពូលខ្ពស់ ជាងគេ មានភ្នំដងរែក (៧៥៦ ម៉ែត្រ) ជាកំពូលខ្ពស់ បំផុត, ភ្នំព្រះវិហារ (៦២៥ ម៉ែត្រ), ភ្នំ អណ្តូងស្វាយ (៤៥៧ ម៉ែត្រ), និងភ្នំម៉ាកកៃ (៥៣៧ ម៉ែត្រ)។ តំបន់ប្រជុំភ្នំនេះ (ជួរភ្នំ ដងរែក) មានព្រៃក្រាស់ បង្គួរ ដែលសម្បូរ ពូជឈើ ល្អៗ និងសត្វព្រៃ ជាច្រើនប្រភេទ។
(ដកស្រង់ចេញ ពីសៀវភៅ ភូមិវិទ្យា ប្រទេសខ្មែរ និពន្ធ ដោយលោក សាគូ សាម៉ុត និងវិគីភីឌា)
អានអត្ថបទ ទាំងមូល, សូម ចុច៖ http://tinyurl.com/lgm4n7f
No comments:
Post a Comment