Paris Peace Accords 23 Oct. 1991

Friday, January 31, 2014

Prime Minister-elect Sam Rainsy: ICC lawsuit against Hun Sen



៣១ មករា ២០១៤ / វីអូអេ / 31 January 2014

បណ្តឹងប្រឆាំង លោកហ៊ុន សែន ទៅដល់ ICC នៅដំណាច់ ខែមករា

មេធាវី អាមេរិកាំងម្នាក់ នឹងដាក់ពាក្យបណ្តឹង ព្រហ្មទណ្ឌ ទៅតុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិ នៅដំណាច់ ខែមករានេះ ប្រឆាំង នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ របស់លោក ទាក់ទង នឹងការរំលោភ សិទ្ធិមនុស្ស និងរារាំង ការស្វែងរកយុត្តិធម៌ សម្រាប់ ជនរងគ្រោះ ដោយរបបខ្មែរក្រហម។ 
លោក ម័រតុន សក្លា (Morton Sklar) មេធាវី តំណាង ឱ្យក្រុមសម្ព័ន្ធ នៃអ្នកតស៊ូមតិ ដើម្បី លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សម្រាប់ ពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋាន នៅសហរដ្ឋ អាមេរិក បានបញ្ជាក់ ប្រាប់វីអូអេ ថា, ក្រុម របស់លោក បានប្រមូល ភស្តុតាង ជាយូរឆ្នាំ មកហើយ ទាក់ទង នឹងការរំលោភ សិទ្ធិមនុស្សនានា នៅកម្ពុជា និងរង់ចាំ លែងបាន ទៀតហើយ ដោយខ្លាច ក្រែងស្ថានភាព សិទ្ធិមនុស្ស ក្នុងប្រទេស កម្ពុជា កាន់តែ អាក្រក់ ជាងនេះទៀត។
លោក ម័រតុន សក្លា បានបន្ថែម ទៀតថា៖  «អ្វី ដែលនាំ ឱ្យយើង សម្រេចចិត្ត ថា ត្រូវតែ ធ្វើ ដោយសារ តែ ព្រឹត្តិការណ៍ នាពេលថ្មីៗនេះ ទាក់ទង នឹងការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣ គឺ ដើម្បី បញ្ជាក់ឱ្យបានច្បាស់ ថា ការចូលរួម ពាក់ព័ន្ធ របស់ លោកហ៊ុន សែន ក្នុងបញ្ហា ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ សមនឹងត្រូវ គេ យកមកកាត់ទោស នៅចំពោះ មុខតុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិក្នុង ពេលឥឡូវនេះ។ សកម្មភាព របស់លោក ទាក់ទិន នឹងការបោះឆ្នោត គឺ ជាសកម្មភាព ចុងក្រោយមួយ ដែលទាមទារ ឱ្យមានចំណាត់ការ ជាបន្ទាន់
»  ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/lxg96uq
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment