០១ មករា ២០១៤ - វីរបុរសខ្មែរ / 01 Jan. 2014 – Khmer national heroes

នៅឆ្នាំ១៩៤៥ លោកអៀវ កើស មានតំណែង ជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក ក្រសួងសេដ្ឋកិច្ច។ នៅឆ្នាំ១៩៤៦ លោក បានបង្កើត គណបក្ស ប្រជាធិបតេយ្យ និងត្រូវបាន តែងតាំង ពីព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាប្រធាន បណ្តោះអាសន្ន សភាជាតិ។ លោក អៀវ កើស ជាអ្នកបង្កើតគណបក្ស ប្រជាធិបតេយ្យ មុនដំបូងគេ នៅប្រទេសកម្ពុជា ដើម្បី ទាមទារឯករាជ្យ ពីអាណានិគមនិយម បារាំង។ ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៩, លោក ជាប្រធាន សភាជាតិ។ ពីថ្ងៃទី២០ កញ្ញា ១៩៤៩ ដល់ថ្ងៃ ទី២៨ កញ្ញា ១៩៤៩, លោក ជានាយករដ្ឋមន្រ្តី ទទួលបន្ទុក ក្រសួងមហាផ្ទៃ ។ លោក អៀវ កើស ជាអ្នកតាក់តែង រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ ជារដ្ឋធម្មនុញ្ញ ទី១ កំណត់របបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ មានប្រើ នៅស្រុកខ្មែរ។ លោក បានទទួល មរណភាព ដោយសារ ការគប់គ្រាប់បែក នៅថ្ងៃទី១៤ មករា១៩៥០។ (ដកស្រង់ចេញ ពីសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធ ដោយលោក សាគូ សាម៉ុត)។ IEU KOEUS (1905-1950), a founding father of the Democrat Party, which helped establish the first regime of constitutional monarchy in Cambodia and played an important role in the struggle for independence from colonial France. He was assassinated in a grenade attack.
បើ ចង់អានអត្ថបទ ទាំងមូល, សូម ចុច៖ / Details at
http://tinyurl.com/kr68qfe
No comments:
Post a Comment