១១ មករា ២០១៤ | វីរបុរសខ្មែរ / 11 Jan. 2014 | Khmer national heroes - King Jayavarman VII (13th century)
ព្រះបាទ ជ័យវរ្ម័ន ទី៧ (១១៨១-១២០៨)
ព្រះបាទ ជ័យវរ្ម័ន ទី៧ ជាព្រះមហាក្សត្រ ដ៏កំពូល នៃប្រវត្តិសាស្រ្តខ្មែរ ដែលមានគុណបំណាច់ យ៉ាងធំធេង ចំពោះ ប្រទេសជាតិ ក្នុងការរំដោះ ទឹកដី ពីបរទេស, ការពង្រីកទឹកដីខ្មែរ ជាអតិបរិមា ទៅទិស ខាងជើង និងខាងលិច, និងការនាំមក នូវភាពរុងរឿង បំផុត សម្រាប់ ប្រទេសជាតិ ក្នុងប្រវត្តិសាស្រ្តខ្មែរ។ លើសពីព្រះមហាក្សត្រ ដទៃទៀត, ព្រះអង្គ បានបញ្ចូល ទឹ្រស្តី ខាងពុទ្ធសាសនា ទៅក្នុងទស្សនៈ របស់ខ្មែរ អំពី រាជាធិបតេយ្យ (របប រាជាធិបតេយ្យ តាមបែប ពុទ្ធសាសនា)។ នៅក្នុងព្រះរាជតម្រិះ របស់ព្រះអង្ គដែលថា, «ការឈឺចាប់ របស់ ប្រជារាស្រ្ត គឺ ជាការឈឺចាប់ របស់ព្រះអង្គផ្ទាល់», ព្រះអង្គ បានកសាង មន្ទីរពេទ្យ ចំនួន ១០២ និងសាលាសំណាក់ ចំនួន ១២១ កន្លែង នៅទូទាំងប្រទេស។ ក្នុងវិស័យ សំណង់ គេ អាចចាត់ទុកព្រះអង្គ ជាអ្នកកសាង សមិទ្ធិ ច្រើនជាងគេបំផុត។ ស្នាព្រះហស្តចម្បង របស់ព្រះអង្គ គឺ ក្រុងអង្គរ ទី៣ (អង្គរធំ) ដែលមានប្រាសាទ បាយ័ន នៅចំកណ្តាល, ហើយ នៅជុំវិញក្រុង មានប្រាសាទ ជាច្រើន។
(ដកស្រង់ចេញ ពីសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធ ដោយលោក សាគូ សាម៉ុត, សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ និពន្ធដោយលោក ដេវិឌ ឆាណ្ឌល័រ និងសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ និពន្ធដោយ ត្រឹង ងា)
បើចង់អានអត្ថបទទាំងមូល សូមចុច ៖ / Details at: http://www.nationalrescueparty.org/king-jayavarman-vii/
No comments:
Post a Comment