Paris Peace Accords 23 Oct. 1991

Wednesday, January 15, 2014

Prime Minister-elect Sam Rainsy: King Jayavarman II (9th century)


១៥ មករា ២០១៤ - វីរបុរស ខ្មែរ | 15 Jan. 2014 – Khmer national heroes - King Jayavarman II (9th century)

ព្រះបាទ ជ័យវរ្ម័ន ទី២ (ស.វ. ទី៩)


សម័យអង្គរ ដែលអ្នក ប្រវត្តិសាស្រ្ត បានមូលមតិគ្នា ចាត់ទុកថា ជាសម័យមួយ ដ៏រុងរឿង បំផុត នៃសាវតារខ្មែរ បានផ្តើមឡើង ជាមួយរជ្ជកាល របស់ព្រះបាទ ជ័យវរ្ម័ន ទី២។  


ព្រះបាទជ័យវរ្ម័ន ទី២ បានរំដោះ ប្រទេសជាតិ ពីជ្វា ដែលបានឆ្លៀតឱកាស លើកទ័ពរាតត្បាត និងត្រួតត្រា ប្រទេសខ្មែរ ដែលកំពុងតែ ទន់ខ្សោយ ដោយសារ ការបែកបាក់ ជាពីរ, គឺ ចេនឡា ដីគោក និងចេនឡា ទឹកលិច, នៅចុងស.វ. ទី៨, ហើយ ព្រះអង្គ បានបង្រួបបង្រួម ប្រទេសជាតិ ឲ្យមានឯកភាព ឡើងវិញ។  ព្រះអង្គ បានប្រារព្ធ ធ្វើពិធីទេវរាជ នៅលើភ្នំ គូលែន ក្នុងបំណង ធ្វើឲ្យប្រទេសខ្មែរ រួចពីចំណុះជ្វា។


សិលាចារឹកមួយ ដែលគ្មានចុះ កាលបរិច្ឆេទ បាននិយាយ អំពី ព្រំដែន នៃព្រះរាជអាណាចក្រ របស់ ព្រះបាទ ជ័យវរ្ម័ន ទី២ ទល់នឹងប្រទេស ចិន, ប្រទេសចម្ប៉ា, មហាសមុទ្រ, និងសូក្ប្មម្រាតក (ដែនដី ក្រវាញ និងស្វាយ)។ 

(ដកស្រង់ចេញ ពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ និពន្ធដោយ ត្រឹង ងា និងសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ និពន្ធដោយលោក ដេវិឌ ឆាណ្ឌល័រ) 

បើ ចង់អានអត្ថបទ ទាំងមូល, សូម ចុច ៖ / Details at:http://tinyurl.com/kg455dd
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5
 

No comments:

Post a Comment