៣១ មករា ២០១៤ / 31 Jan. 2014 | ទំព័រភូមិសាស្រ្ត / Cambodia's geography
ខេត្ត ស្ទឹងត្រែង / Stung Treng Province
ខេត្តស្ទឹងត្រែង ស្ថិតនៅទិស ឦសាន មានព្រំប្រទល់ ជាប់ប្រទេស ឡាវ។ ដង់ស៊ីតេ ប្រជាជន ក្នុង១គីឡូម៉ែត្រ ក្រឡា មាន១០នាក់ ជាខេត្ត មានប្រជាជន តិច ដូចជាខេត្ត រតនគិរី មាន១៤នាក់, ខេត្ត មណ្ខលគិរី មាន៤នាក់។ ប្រជាជន ភាគច្រើន ជាខ្មែរ, មានមុខរបរ ធ្វើស្រែចំការ, នេសាទ, និងបានប្រាក់ចំណូល ពីតំបន់ ទេសចរណ៍។ ត្រីប៉ាសេអ៊ី ជាប្រភេទត្រី ពិសេស មានឃើញ នៅទន្លេបី៖ ទន្លេ កុង, ទន្លេ សេសាន, ទន្លេ ស្រែពក។ រដ្ឋាភិបាល បានផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុន ចិន សាងសង់ទំនប់ វារីអគ្គីសនី នៅតំបន់ ទន្លេបី។ គំរោងនេះ កំពុងជួបប្រទះ តវ៉ា ពីអ្នកភូមិ តំបន់នោះ ពីការបំផ្លិចបំផ្លាញបរិស្ថាន។
(ដកស្រង់ ពីសៀវភៅ ភូមិវិទ្យា ប្រទេសខ្មែរ, និពន្ធដោយលោក សាគូ សាម៉ុត)
អានអត្ថបទ ទាំងមូល, សូម ចុច៖ http://tinyurl.com/kytavls
No comments:
Post a Comment