២៩ មករា ២០១៤ / 29 Jan.2014 | វីអូអេ / VOA
សហគមន៍ អន្តរជាតិ រិះគន់ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា
នៅក្នុងសម័យប្រជុំ លើកទី១៨ នៅទីក្រុង ហ្សឺណែវ ដែលបានរៀបចំឡើង កាលពីថ្ងៃអង្គារ, រដ្ឋសមាជិក របស់ អង្គការ សហប្រជាជាតិ ដែលមានវត្តមាន នៅឯកិច្ចប្រជុំ ពិនិត្យមើល ស្ថានភាព សិទ្ធិមនុស្ស នៅប្រទេស កម្ពុជា បានផ្តោត ជាសំខាន់ លើការធ្លាក់ចុះ នូវស្ថានភាព សិទ្ធិមនុស្ស, ភាពមិនប្រក្រតី នៃការបោះឆ្នោត កន្លងមក ដែលត្រូវតែ ធ្វើកំណែទម្រង់ ជាបន្ទាន់, ការប្រើប្រាស់ កងកម្លាំង ប្រដាប់អាវុធ បង្រ្កាបយ៉ាងធ្ងន់ធ្ងរ ដល់ការតវ៉ា ដោយអហិង្សា របស់ ក្រុមកម្មករ និងពលរដ្ឋ រងគ្រោះ ដោយការរំលោភ ដីធ្លី។
តំណាងប្រទេស ធំៗ មួយចំនួន ក៏បានសម្តែង ការខកចិត្ត ចំពោះ ស្ថានភាពសិទ្ធិមនុស្ស ដែលបានដើរ ថយក្រោយ រហូត ដល់មាន ជាអំពើហិង្សា ដែលបានកើតឡើង ក្នុងពេលថ្មីៗនេះ។
តំណាងប្រទេស អាល្លឺម៉ង់ បានសម្តែង ការព្រួយបារម្ភ ទាក់ទង នឹងការហាមឃាត់ មិនឱ្យមានបាតុកម្ម តវ៉ា ដោយសន្តិវិធី និងស្នើសូម ឱ្យមានការហ្វឹកហ្វឺន ខាងផ្នែក សិទ្ធិមនុស្ស ដល់កងកម្លាំង ប៉ូលិស កម្ពុជា។
រីឯ ប្រទេសបារាំង បានស្នើ ឱ្យនាំយកអ្នក ដែលប្រព្រឹត្ត អំពើហិង្សា និងបំភិតបំភ័យ លើអ្នកការពារ សិទ្ធិមនុស្ស មកកាត់ទោស។
ព័ត៌មានលម្អិត, សូម ចុច៖http://tinyurl.com/lqf6q59
អាហ៊ុន សែន អាចជ៍ឆ្កែ អាងាប់មុនអាយុ!
ReplyDeleteបើលោកសម រង្សីពិតជាចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្តីខ្មែរពិតប្រាកដមែន លោកត្រូវតែធ្វើតាមពល រដ្ឋ ព្រោះថាពលរដ្ឋខ្មែរពិតៗនាពេលបច្ចុប្បន្នទទួលស្គាល់រាជរដ្ឋាភិបាលនេះជារដ្ឋាភិបាលចាំផ្ទះតែ
ReplyDeleteប៉ុណ្ណោះ។ ហើយប្រសិនជាការបោះឆ្នោតណាមិនមានសេរី និងយុត្តិធម៌ដូចកាលបោះឆ្នោតនៅ ខែ ឧសភា ឆ្នាំ១៩៩៣ ដូចសមយ័មានការត្រួតពិនិត្យដោយUNTACទេនោះ យើងជាពលរដ្ឋមិនចូល បោះឆ្នោតជាដាច់ខាត។នៅថ្ងៃបោះឆ្នោតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ សុំលោកកុំគៀងគរយើង ទៀត។ ហើយលោកក៏បានក្លាយជានាយករដ្ឋមន្រ្តីក្នុងទំពរ័Facbookហើយដែរ៕