Paris Peace Accords 23 Oct. 1991

Sunday, January 12, 2014

Protest Poetry



ទោសពិឃាត..?

ត្រឹមការ តវ៉ា ទាមទាររស់
ម្តេច ក៏មានទោស ដល់មរណា?
ចុះ ទោសក្បត់ជាតិ កម្រិតណា?
ម្តេច គ្មានទោសា ដូចរាស្ត្រសោះ?

លក់ព្រៃ ព្រឹក្សាល តាវល្ល៍
លក់ទាំង អង្គរ ឃើញស្រស់ៗ
បាត់ទាំងកោះត្រល់ ថ្មីៗ សោះ
ម្តេច លោកទាំងនោះ ឥតខុសអ្វី?

ពុករលួយ លួចបាត់ប្រាក់ជាតិ
កិបកេង ឆ្លាស់ឆ្លៀត លួចៗ ក្រៃ
ខុសធំ ប៉ុនភ្នំ, គ្មាន ទោសពៃរ៍
កម្មករ ក្រក្រី បែរ ប្រហារ។

ដូចជាឈ្លើយសឹក ខ្មាំងទុរយស
គេ ចាប់ដាក់ខ្នោះ គ្មានមេត្តា
ប្រើ ទាំងកាំភ្លើង ទារសង្ខា
ឱ សែន អនិច្ចា, រាស្ត្រ កំសត់។

ទឹកភ្នែក លាយឈាម ឈ្ងៀមរំសេវ,
កាយខ្សោះ ហត់ហេវ, ទោស ស្មើក្បត់
 
សូម ផ្តល់ចម្លើយ ឲ្យប្រាកដ,
កម្មករ ទោសក្បត់ គ្រាន់សុំរស់?

មិននឹកស្មានសោះ ឫស្យាម្លឹង,
មេឃ អើយ, ជួយដឹង, រាស្ត្រ រងគ្រោះ
 
សុំសឹទ្ធិរស់រាន ភាពជាមនុស្ស,
ម្តេច អ្នកបាញ់បោះ សាហាវម្លឹង...!៍


-  Jasmine Kc

No comments:

Post a Comment