កាលពីប៉ុន្មានថ្ងៃ មុននេះ ខ្ញុំ បានដឹកនាំ ក្រុមគណៈប្រតិភូ ទៅមើល សួរសុខទុក្ខ លោកអុំ សាយ ភូថង អតីត អនុប្រធាន ក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) ដែលសម្រាក ព្យាបាល នៅទីក្រុង បាងកក ប្រទេសថៃ។ លោកអុំ សាយ ភូថង គឺ ជាឥស្សរៈជន ដឹកនាំ ដ៏សំខាន់ម្នាក់ របស់ គណបក្ស ប្រជាជន កម្ពុជា ដែលបាន លះបង់ និងបូជា គ្រប់យ៉ាង ក្នុងការ ចូលរួម រំដោះប្រទេស ពីរបប ខ្មែរក្រហម។ គួរ ឲ្យសោកស្តាយ ខ្លាំងបំផុត ដែលលោកអុំ សាយ ភូថង បានទទួល មរណៈភាព នៅថ្ងៃនេះ ដោយរោគាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ នៅទីក្រុង បាងកក។
នេះ គឺ ជាការ បាត់បង់ នូវមេដឹកនាំ ដ៏សំខាន់ បំផុតម្នាក់ របស់ កម្ពុជា។ គុណបំណាច់
និងការលះបង់ ដ៏ឧត្តុង្គឧត្តម របស់ លោកអុំ សាយ ភូថង ចំពោះ ជាតិមាតុភូមិ
គឺ យើង ទាំអស់គ្នា ចងចាំ ជានិច្ច។
ខ្ញុំ នឹកឃើញ គ្រប់ស្ថានភាព និងគ្រប់កិច្ចការ ទាំងអស់ ដែលយើង បានរួមគ្នាធ្វើ ដើម្បី ការរស់រាន និងការ រីកចំរើន របស់ជាតិ។ នឹកឃើញ ដល់ការស្រឡាញ់ របស់អុំ ចំពោះខ្ញុំ និងកូនៗខ្ញុំ នៅពេល ពួកគេ នៅជាកុមារ។
ក្នុងនាមខ្ញុំ ផ្ទាល់ ជាប្រធាន គណបក្ស ប្រជាជន និងជានាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា, ខ្ញុំ សូម ចូលរួម រំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយ ក្រុមគ្រួសារ សព និងសូម បួងសួង ដល់ដួងវិញ្ញាណក្ខ័ន្ត របស់ លោកអុំ បានសោយសុខ ក្នុងសុគតិភព កុំបីខាន៕

- Message and images from Facebook of India Minister of Facebook, aka Strongman of Cambodia