លោក ហ៊ុន សែន ថា, លោក ទទួលធ្វើ ជារដ្ឋមន្ត្រី ការបរទេស ក្នុងឆ្នាំ ១៩៧៩ «ទាំង ទើសទាល់»
VOD / វីអូឌី | ៨ មករា ២០១៦
លោក នាយករដ្ឋមន្ត្រី សរសេរ នៅលើទំព័ រហ្វេសប៊ុក របស់លោក ថា៖ «ថ្ងៃនេះ ៨ មករា ២០១៦ ដែលកាល ពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំ ត្រូវ បានជ្រើសតាំង ជារដ្ឋមន្ត្រី ក្រសួង ការបរទេស ក្រោយថ្ងៃ រំដោះ ៧ មករា ១ថ្ងៃ។ ក្នុងវ័យ មិនដល់ ២៧ឆ្នាំផង, ហើយ ក៏មិនដែល សូវយល់ដឹង នូវកិច្ចការ បរទេស ផងនោះ, ការទទួលយក ភារកិច្ច ទាំង ទើសទាល់នេះ គឺ ជារឿង ដ៏លំបាក។ តែ ឆន្ទៈយុវជន ដែលខ្លួនខ្ញុំ បានឆ្លងកាត់ ដោយខ្លួនឯង, ហើយ បានឈរជើង ក្នុងរដ្ឋាភិបាល រហូត ៣៧ឆ្នាំ អាចឱ្យគេ យល់ថា, តើ ខ្ញុំ ស្គាល់ជីវិត និងសេចក្តី ត្រូវការ របស់ យុវជន បែបណា។»
លោក ហ៊ុន សែន បន្តទៀត ថា៖ «មនុស្ស មួយចំនួន ភ័ន្តច្រឡំ លើខ្ញុំ ក្នុងចំណុចនេះ។ មុនមក ដល់វ័យ ជាង៦០ឆ្នាំ សព្វថ្ងៃនេះ, ខ្ញុំ បានឆ្លងកាត់ ជាយុវវ័យ នៃកងទ័ព, ជាយុវវ័យ នៃរដ្ឋមន្ត្រី ការបរទេស ក្នុងវ័យ ២៧ឆ្នាំ ជានាយក រដ្ឋមន្ត្រី ក្នុងវ័យ ៣២ឆ្នាំ ដែលជារដ្ឋមន្ត្រី ការបរទេស និងជានាយក រដ្ឋមន្ត្រី ដែលក្មេង ជាងគេ ក្នុងពិភពលោក នាពេលនោះ។ នេះ ជាបញ្ហា ដែលត្រូវ រៀបចំ ក្រោយរំដោះ ជាតិ និងប្រជាជន ចេញពីរបប ប៉ុល ពត។»
អតីត សមាជិក ព្រឹទ្ធសភា និងជាទីប្រក្សា របស់ គណបក្ស សង្គ្រោះជាតិ លោក គង់ គាំ ដែលជាអតីត អនុរដ្ឋមន្ត្រី ការបរទេស របស់លោក ហ៊ុន សែន ផងនោះ ចាត់ទុក ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថា, ជាការ រៀបចំ របស់ វៀតណាម, ហើយ រដ្ឋាភិបាល ដែលបាន រៀបចំ ក្រោយការ ដួលរលំ នៃរបប ខ្មែរ ក្រហម នោះ ក៏ត្រូវ បានរៀនចំ ដោយវៀតណាម ផងដែរ។ លោក ថា៖ «ថ្ងៃ៧ មករា ហ្នឹង ជាឆាក ដែលរៀបចំ ដោយវៀតណាម, ហើយ ការរៀបចំ ម៉ាស៊ីន ដឹកនាំ របស់ ខ្មែរហ្នឹង ក៏រៀបចំ ដោយវៀតណាម ដែរ, បាទ។ ហើយ អ្វី ដែលគាត់ ទើសទាល់ ឬព្រួយបារម្ភ មិនបាច់ ទើសទាល់, មិនបាច់ ព្រួយបារម្ ភទេ។ គាត់ ក៏ចេះ ភាសា វៀតណាម ខ្លះៗ ដែរ។ ដូច្នេះ ខ្ញុំ ទាន់ [តែ] នៅក្រោយគាត់ទេ, ប៉ុន្តែ ឃើញថា, វៀតណាម គេ ធ្វើជួស នៅគ្រប់វិស័យ ទាំងអស់, បាទ។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់លោក គង់ គាំ ថាជាការលើកឡើងខុសពីការពិត ដោយលោកអះអាងថា ក្រោយសម័យខ្មែរក្រហម ការងារគ្រប់យ៉ាងគឺត្រូវបានគ្រប់គ្រងដោយកម្ពុជាដោយមានការឧបត្ថមគាំទ្រពីប្រទេសវៀតណាមប៉ុណ្ណោះ។ លោក សុខ ឥសាន បន្ថែមទៀតថា ក្រោយសម័យខ្មែរក្រហម បញ្ញាវន្ត និងអ្នកចេះដឹងនៅមានសេសសល់តិចតួច ហើយដោយមើលឃើញពីគុណសម្បត្តិ និងសមត្ថភាពរបស់លោក ហ៊ុន សែន ទើបថ្នាក់ដឹកនាំសម្រេចប្រគល់តំណែងរដ្ឋមន្ត្រីការបរទេសនេះជូនលោក។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «ទី១ សម្ដេចមានគុណសម្បត្តិជាអ្នកស្នេហាជាតិដ៏ឧត្ដុងឧត្ដមនៅក្នុងការដឹកនាំបង្កើតរណស្សិរសាមគ្គីសង្គ្រោះជាតិក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះ អាយុជីវិត ប្រជាពលរដ្ឋយើង ទូទាំងប្រទេស ឲ្យរួចផុត ពីគ្រោះ ប្រល័យពូជសាសន៍។ ហើយ ទី២ អាស្រ័យ ទៅដោយ កម្ពុជាយើង វា ខ្វះធនធានមនុស្ស ដែលដោយគុណភាព អ៊ីចឹងទេ បានជាថ្នាក់ដឹកនាំ គណបក្ស គឺ ថាមើលឃើញ សម្ដេច ដែលប្រកប ដោយបញ្ញាញាណ ឈ្លាសវៃ, ហើយ វា សមស្រប ដែលមាន ទស្សនវិស័យ ក្នុងកិច្ចការ បរទេសហ្នឹង បានប្រគល់ ការងារ[ហ្នឹង]ជូនសម្ដេច។»
សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវពីវិស័យនយោបាយ លោក ឯម សវុណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំង និងការលើកឡើងរបស់លោក ហ៊ុន សែន គឺមានភាពត្រឹមត្រូវដូចគ្នា ដោយលោកថា ក្រោយសម័យខ្មែរក្រហម វៀតណាមមានឥទ្ធិពលលើនយោបាយខ្មែរ ដោយការរៀបចំរចនាសម្ព័ន្ធត្រូវមានការយល់ព្រមពីវៀតណាម។ លោកថា៖
«នៅក្នុង ដំណាក់កាល មួយ កម្ពុជា នៅក្រោម ឥទ្ធិពល វៀតណាម អ៊ីចឹងទេ នៅក្នុង ការតែងតាំង រៀបចំ សមាសភាព ថ្វីត្បិត តែ មានការរៀបចំ ផ្ទៃក្នុង រចនាសម្ព័ន្ធ តែ ការសម្រេចចិត្ត មានការ យល់ព្រម ពីប្រទេស វៀតណាម។ កាលនោះ វៀតណាម មានឥទ្ធិពល និងមាន ការរៀបចំ នូវសមាសភាព គណៈរដ្ឋមន្ត្រី របស់គេ ហៅថា សម័យសាធារណរដ្ឋ ប្រជាមានិត កម្ពុជា... ប៉ុន្តែ សម្ដេច ហ៊ុន សែន លើកឡើង ក៏អត់ខុសដែរ ព្រោះ សម័យកាលនោះ សម្ដេច លោក គឹ ហៅថា អតីត សមមិត្ត ហ៊ុន សែន ហ្នឹងឡើង ជាប្រធាន, គេ ហៅថា ជារដ្ឋមន្ត្រី ការបរទេសហ្នឹង លោក នៅក្មេង អាយុ ២៧។ លោក នៅខ្វះបទពិសោធ អាហ្នឹងហើយ ដែលលោក ថា, ទាំងបង្ខំចិត្តហ្នឹង, គឺក៏ អត់ខុសដែរ។ គឺ វា ត្រឹមត្រូវ តាមទិដ្ឋភាព ជាក់ស្ដែង ដែលលោក មានការ ជម្នះច្រើន។»
លោក ឯម សុវណ្ណារ៉ា ក៏បានសរសើរពីការតស៊ូ និងចំណុចខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរដោយលោកថា ទោះលោកនៅក្មេង និងពុំសូវមានបទពិសោធ តែលោកអាចកាន់ការងារនោះបាន រហូតក្លាយជានាយករដ្ឋមន្ត្រីដល់ពេលបច្ចុប្បន្ន៕
No comments:
Post a Comment