Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

Workers plan to strike in front and inside Phnom Penh International Airport on Jan. 29



សហព័ន្ធ សហជីព ៨ គំរាមធ្វើបាតុកម្ម នៅខាងក្រៅ របងព្រលានយន្តហោះ

CNRP Facebook | Tuesday, 21 January 2014, ភ្នំពេញ៉ុស្តិ៍

ភ្នំពេញ៖ សហព័ន្ធ សហជីព ចំនួន ៨ នឹងធ្វើកូដកម្ម នៅខាងក្រៅ និងខាងក្នុង បរិវេណ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ នៅថ្ងៃ ទី២៩ ខែ មករា ខាងមុខនេះ ដើម្បី ទាមទារ ឲ្យក្រុមហ៊ុន ទទួលយកសមាជិក មួយរូប ដែលត្រូវ បានបញ្ឈប់ ឲ្យចូលធ្វើការវិញ។



លោក និន កុសល ដែលជាអតីតបុគ្គលិកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងដែលត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីខែ ឧសភា ឆ្នាំ ២០១២ បាននិយាយកាលពីថ្ងៃម្សិលមិញថា ក្រុមហ៊ុន Cambodia Airport បានបញ្ឈប់លោកពីការងារដោយចោទថាលោកមានកំហុស តែគ្មានភ័ស្តុតាងបញ្ជាក់ឲ្យបានច្បាស់លាស់ទេ។

លោកថា៖ «ពួកគេថា ខ្ញុំមិនបានធ្វើការថែមម៉ោង គេចវេះពីការឆែកឆេរនិងផឹកគ្រឿងស្រវឹងក្នុងពេលធ្វើការ។ តែអ្វីដែលក្រុមហ៊ុនចោទគឺខុសស្រឡះ។ តាមច្បាប់ការងារ ការធ្វើការថែមម៉ោងគឺអាស្រ័យលើគោលការណ៍ស្ម័គ្រចិត្ត»។

លោកបន្តទៀតថា លោកបានដាក់ពាក្យបណ្តឹងទៅក្រសួង ការងារ ឲ្យស្វែងរកយុត្តិធម៌ សម្រាប់លោក តែក្រសួង ការងារ បានឃុបឃិតជាមួយក្រុមហ៊ុនដោយចុះមកក្រុមហ៊ុនស៊ើបអង្កេត តែមិនបានមកជួបជាមួយលោកសួរឲ្យបានច្បាស់លាស់នោះទេ។

លោក និន កុសល បានឲ្យដឹងទៀតថា៖ «ខ្ញុំនៅតែបន្តធ្វើការតវ៉ារហូត ព្រោះខ្ញុំជួបនូវភាពអយុត្តិធម៌។ ខ្ញុំតវ៉ារហូតគេបាញ់សម្លាប់ខ្ញុំដូចលោក ជា វិជ្ជា ទើបខ្ញុំបញ្ឈប់ការតវ៉ារបស់ខ្ញុំ»។

លោកបានបន្តទៀតថា លោកនឹងធ្វើការតវ៉ាដោយការលើកជាបដាឈរនៅខាងមុខនិងខាងក្នុងព្រលានយន្តហោះ។ ការតវ៉ានេះនឹងធ្វើជារៀងរាល់ថ្ងៃលុះត្រាតែមានដំណោះស្រាយ

យោងតាមលិខិតរបស់លោក ហ្វ្រង់ស័រ រេហ្ស៊ីស ឡឺមីញែរ ជាអគ្គលេខាធិការរបស់ក្រុមហ៊ុន Cambodia Airport ផ្ញើជូនលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាចុះថ្ងៃ ទី១៧ ខែ មករា បានឲ្យដឹងថា ក្រុមហ៊ុនលោកមិនអាចអនុញ្ញាតឲ្យមានការដឹកនាំធ្វើបាតុកម្មទេ។

លោកបានថ្លែងថា៖ «ការអនុញ្ញាតឲ្យធ្វើបាតុកម្មនៅក្នុងបរិវេណនិងក្រៅបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពុំមែនជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនទេ គឺមានតែសាលារាជធានីភ្នំពេញប៉ុណ្ណោះ»។

លោកបាននិយាយទៀតថាលោក និន កុសល លែងជាបុគ្គលិករបស់ក្រុមហ៊ុនលោកតាំងពីថ្ងៃ ទី២៥ ខែ ឧសភា ឆ្នាំ ២០១២ បន្ទាប់ពីលិខិតរបស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេចក្តីបង្គាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលចុះថ្ងៃ ទី១០ ខែ មេសា ឆ្នាំ ២០១៣។ លោកថ្លែងថា៖ «ដូចនេះការជូនដំណឹងស្តីពីការធ្វើកូដកម្មរបស់សហភាពការងារ កម្ពុជា នៅក្នុង និងក្រៅបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺក្រុមហ៊ុនមិនអាចទទួលយកបានទេ»។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បាននិយាយកាលពីថ្ងៃម្សិលមិញថា លោកនឹងតែបន្តការធ្វើការតវ៉ាដដែល ទោះបីជាក្រុមហ៊ុនមិនអនុញ្ញាតក៏ដោយ ហើយលោកក៏នឹងមិនធ្វើការស្នើសុំទៅសាលារាជធានីភ្នំពេញដែរ៕



No comments:

Post a Comment