(រូបថតពី Google)
ADB៖ រដ្ឋាភិបាល កម្ពុជា រំលោភ គោលនយោបាយ ជម្លៀសពលរដ្ឋ ចេញពីផ្លូវរថភ្លើង
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែកុម្ភៈ ឆ្នាំ2014
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញរបាយការណ៍ថា រដ្ឋាភិបាលរំលោភលើគោលនយោបាយស្តារផ្លូវរថភ្លើង ករណីការជម្លៀសពលរដ្ឋជាង៤០០០គ្រួសារ ដោយមិនបានសិក្សាឲ្យបានត្រឹមត្រូវ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាង៤០០០គ្រួសារ ដោយមិនបានឆ្លងកាត់ការសិក្សា និងផ្តល់សំណងឲ្យបានត្រឹមត្រូវនាំឲ្យពលរដ្ឋពលរដ្ឋទាំងនោះរងទុក្ខ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក៏បានបញ្ជាក់ថា ក្រោយពេលសិក្សាពីផលប៉ះពាល់រយៈពេល៧ខែ រកឃើញថា ADB កំណត់ផលប៉ះពាល់ទាំងនោះជាកម្រិតអន្តរជាតិ។ ក្រុមស៊ើបអង្កេតរកឃើញថា អ្នកដែលរងផលការប៉ះពាល់នោះបាត់បង់ចំណូល និង ខូចខាតទ្រព្យសម្បត្តិ។
តាំងពីឆ្នាំ២០១០ មានរបាយការណ៍ជាច្រើន ដែលរៀបរៀងដោយអង្គការសង្គមស៊ីវិល ផ្តល់ជូន ADB ដែលបានលើកឡើងពីផលប៉ះពាល់ជាច្រើន ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ។ ភាគច្រើននៃរបាយការណ៍បង្ហាញពីផលប៉ះពាល់ ចំពោះប្រជាពលរដ្ឋដែលផ្លាស់ឲ្យទៅរស់នៅទីតាំងថ្មី មិនទទួលបានសិទ្ធិដែលកំណត់ដោយ ADB ។
របាយការណ៍សិក្សា ដែលលើកឡើងពី ការជម្លៀសពលរដ្ឋចេញពីលំនៅឋាន នៅខេត្តបាត់ដំបង និងភ្នំពេញ ដែលបង្ហាញថា មានករណីដែលជម្លៀសពលរដ្ឋចេញពីលំនៅឋានចាស់ចេញទៅដល់២០គីឡូម៉ែត្រ ហើយមិនបានផ្តល់សិទ្ធិដូច ADB កំណត់៕
No comments:
Post a Comment