Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

ប្រជាជនជាង ​១០០នាក់​ យក​ញត្តិ​ដាក់​នៅ​ សាលាខេត្ត​ស្វាយរៀង​ ទាមទារ​ដោះលែង​ អ្នក​ទាំង​២១​

ពលរដ្ឋត្រៀមដាក់ញត្តិនៅសាលាខេត្តស្វាយរៀង (រូបថត ឡេង ចាន់រតនា)
សមត្ថកិច្ច យាមកាមខាងមុខសាលាខេត្តស្វាយរៀង (រូបថត ឡេង ចាន់ រតនា)


ប្រជាជនជាង ​១០០នាក់​ យក​ញត្តិ​ដាក់​នៅ​ សាលាខេត្ត​ស្វាយរៀង​ ទាមទារ​ដោះលែង​ អ្នក​ទាំង​២១​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃអាទិត្យ ទី9 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋ​ជាង​១០០​នាក់ យក​ញត្តិ​ដាក់ជូន​សាលាខេត្ត​ស្វាយ​រៀង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​កម្មករ និង សកម្មជន​សិទ្ធិមនុស្ស​២១​នាក់ ​កំពុង​ជាប់ឃុំ នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​កំពង់ចាម​។​
​មន្ត្រី​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​សហគមន៍​កសិក​រលោក ស៊ុម ម៉ា​ណែ​ត ថ្លែងថា លោក​ រួម​ជាមួយ​ប្រជាពលរដ្ឋ​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលាខេត្ត​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា ដោះលែង​កម្មករ និង សកម្មជន​សិទ្ធិមនុស្ស​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​កំពង់ចាម ដោយ​សំអាង​ថា អ្នក​ទាំងនោះ​មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​ទេ​។​

នៅក្នុង​ញត្តិ​នោះ​ ក្រៅពី​ទាមទារ​ឲ្យ​ដោះលែង​កម្មករ និង សកម្មជន​សិទ្ធិមនុស្ស​ ក៏​ទាមទារ​ឲ្យមាន​ការដំឡើងប្រាក់ខែ​គោលដ​ល់​កម្មករ​ ​លើ​គ្រប់​វិស័យ​ឲ្យបាន​១៦០​ដុល្លារ​ក្នុង​មួយខែ និង ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើ​កម្លាំង បាញ់​បង្ក្រាប​លើ​បាតុកម្ម​ដោយ​សន្តិវិធី​ទៀត​។​

លោក ស៊ុម ម៉ា​ណែ​ត បញ្ជាក់ថា ប្រសិនបើ​សាលាខេត្ត​មិន​ទទួលយក​ញត្តិ​របស់​ពួកគាត់​នោះ កម្មករ និង ប្រជាពលរដ្ឋ​មិន​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ ពួកគេ​នឹង​បិទ​ផ្លូវ​នៅ​មុខ​សាលាខេត្ត​នេះ៕
ប្រជាពលរដ្ឋដើរឆ្ពោះទៅកាន់សាលាខេត្ត (រូបថត ឡេង ចាន់រតនា)


No comments:

Post a Comment